សាធារណរដ្ឋឆេកចុះកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារដែន​អាកាសពីអ៊ីស្រាអែល

ប្រាក៖ ក្រសួងការពារជាតិសាធារណរដ្ឋឆេក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ​​ក្នុងគោលបំណងទិញប្រព័ន្ធការពារដែនអាកាសថ្មីឈ្មោះថា SPYDER តម្លៃប្រមាណ ៤៣០លានដុល្លារ ​ពីក្រុមហ៊ុនផលិតសព្វាវុធអ៊ីស្រាអែល RAFAEL ដែលរចនាឡើងដើម្បី​ទប់ទល់នឹងការវាយប្រហារ​ពីលើអាកាសផ្សេងៗរួមមាន យន្ដហោះ ឧទ្ធម្ភាគចក្រ ​ដ្រូន (យន្តហោះគ្មានមនុស្សបើក) ក៏ដូចជាមីស៊ីលជាដើម។រដ្ឋមន្រ្តីក្រសួងការពារជាតិឆេកលោក Lubomir Metnar បាន​លើកឡើងដូច្នេះថា៖ គួរជម្រាបដែរថា កិច្ចព្រមព្រៀងរវាង​ប្រទេសទាំងពីរនេះ នឹងត្រូវចុះហត្ថលេខាបញ្ចប់នៅដើមឆ្នាំ២០២១ ហើយអ៊ីស្រាអែលនឹងដឹកជញ្ជូនប្រព័ន្ធ​ខែលការពារឱ្យទៅសាធារណរដ្ឋឆេក នៅក្នុងរយៈពេល២ឆ្នាំបន្ទាប់ ក្រោយផលិតរួចរាល់៕
ប្រព័ន្ធការពារដែនអាកាសSPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER