ប្រសិនជាអាច ធ្វើរឿងទាំង៧យ៉ាងនេះបាន ជីវិតអ្នកនឹងស្រស់បំព្រងជាក់ជាមិនខាន

សុខភាពផ្លូវចិត្តគឺមានសារៈសំខាន់ណាស់ ចំពោះមនុស្សទូទៅ មិនថាក្មេងចាស់ប្រុសស្រីនោះឡើយ គឺអាចនិយាយបានថាទាំងគ្រប់វ័យ គ្រប់សាសនា ពណ៌សម្បុរ​ សុទ្ធសឹងតែមាន មនោសញ្ចេតនាស្រដៀងៗគ្នា ដោយគ្រប់ៗគ្នាសុទ្ធមានការគិតពិចារណាខុសៗគ្នា អាស្រ័យទៅលើបុគ្គលផ្សេងៗផងដែរ។ជាការពិតណាស់ ចំពោះផ្លូវអារម្មណ៍គឺមិនអាចមើលរំលងបានឡើយ ដោយវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បញ្ជារាងកាយយើង ប្រសិនជាយើងមានអារម្មណ៍សប្បាយរីករាយ យើងក៏អាចធ្វើការងារបញ្ចប់បានរលូននឹងឆាប់រហ័សលឿន ប៉ុន្តែប្រសិនជាអារម្មណ៍មិនល្អឬ មានសម្ពាធច្រើនពេក វាក៏អាចបង្កទៅជាជំងឺបាក់ទឹកចិត្តនៅថ្ងៃណាមួយផងដែរ ដូចពាក្យចាស់លោកពោលថា ឈឺកាយកុំឲ្យតែឈឺចិត្ត។ជាក់ស្តែងដោយ យល់ពីមូលហេតុនេះហើយទើប ថ្ងៃនេះ សូមលើកយកប្រធានបទចំនុចទាំង៧ដែល អាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលស្រស់បំព្រងបាន ប្រសិនជាអាចធ្វើរឿងទាំង៧នេះបាន។តោះចង់ដឹងទេថា ចំនុចទាំង៧នោះមានអ្វីខ្លះ សូមចូលមើលទាំងអស់គ្នា៖១.នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកញញឹមការសិក្សាបញ្ជាក់ថា យើងនឹងក្លាយជាមនុស្សដែលសប្បាយចិត្តបំផុត នៅពេលដែលអ្នកក្បែរយើងជាមនុស្សដែលរីករាយ ដូច្នេះគួរនៃក្បែរមនុស្សប្រភេទនេះ ឲ្យបានច្រើនជាងមនុស្សដែលធ្វើឲ្យយើងទឹកភ្នែកផងដែរ។
រូបតំណាង
២.ដឹងពីខ្លួនឯង(ស្គាល់ខ្លួនឯងច្បាស់)មនុស្សគ្រប់រូបសុទ្ធតែមានគុណតម្លៃនិង ទេពកោសល្យនិង ចំណុចខ្សោយរៀងៗ ខ្លួន ​ដោយនេះជារឿងធម្មតាទៅហើយ ប៉ុន្តែអ្វីដែលវាអាចនឹងមិនធម្មតា ប្រសិនជាអ្នកមិនអាចស្គាល់ខ្លួនឯងច្បាស់នោះ ដូច្នេះកុំព្យាយាមផ្លាស់ប្តូរខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃឲ្យសោះ។
រូបតំណាង
៣. បើកចិត្តឲ្យទូលាយរៀនបើកចិត្តឲ្យទូលាយនិង ទទូលយកអ្វីដែលចូលក្នុងជីវិតអ្នក   ទោះបីខុសខ្លះត្រូវខ្លះនិង មិនគ្រប់ក៏ដោយ ដោយនេះជាអ្វីដែលធ្វើឲ្យអ្នកអាចក្លាយជា មិនសូវជាខ្វល់ខ្វាយដូចមនុស្សដែលមានចិត្តចង្អៀតផងដែរ។
រូបតំណាង
៤. ការគិតបែបវិជ្ជមានកុំខ្លាចនូវការសាកល្បងអ្វីដែលអ្នកចង់បានឲ្យសោះ ត្រូវគិតស្រមើរស្រមៃបែបវិជ្ជមាន និងសាកល្បងធ្វើវាដោយជំនឿចិត្តនិង កុំខ្លាចភាពបរាជ័យឲ្យសោះ។
រូបតំណាង
៥.ស្វែងរកអ្វីដែលអ្នកស្រលាញ់ចូលចិត្តមនុស្សគ្រប់រូបតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នា អាស្រ័យទៅលើការគិត អារម្មណ៍ ដូច្នេះសូមកុំព្យាយាមធ្វើអ្វីដែលអ្នកមិនចូលចិត្តឬ មិនស្រលាញ់ឲ្យសោះ ប្រសិនជាមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្សដែលស្ពាយសម្ពាធតាមខ្លួនផងដែរ។
រូបតំណាង
៦.ប្រឹងប្រែងធ្វើដោយខ្លួនឯង កុំប្រឹងបន្ទោសអ្នកដទៃវាពិតជាងាយស្រួលណាស់ នៅពេលអ្នកបង្កកំហុសហើយបន្ទោសអ្នកដទៃជំនួសវិញ ប៉ុន្តែអ្នកអាចនឹងយល់អំពីវានៅពេលណាមួយដែលរឿងកន្លងហួសទៅ អ្នកនឹងមានវិប្បដិសារីនៅថ្ងៃណាមួយ ដូច្នេះប្រសិនជាអ្នកមានអាការៈនេះ សាកឈប់បន្ទោសអ្នកដទៃនិង រួចទាំងពិភពលោកផងដែរ នោះមុននិង ក្រោយអ្នកនឹងទទួលបានចំលើយជាក់ជាមិនខាន។
រូបតំណាង
៧.ផ្លាស់ប្តូរខ្លួនឯងខ្លះនៅពេលខ្លះយើងក៏ត្រូវតែផ្លាស់ចំណុចអាក្រក់ខ្លះៗចេញផងដែរ ប៉ុន្តែមិនមែនដើម្បីយកចិត្តអ្នកដទៃនេះទេ តែគឺដើម្បីធ្វើឲ្យយើងល្អខ្លួនឯងឬ ដើម្បីអភិវឌ្ឍន៍ខ្លួនតែប៉ុណ្ណោះ។
រូបតំណាង