ចៃដន្យមែន! ជាងថតម្នាក់ ចាប់បានរូបភាពនៃរលកយក្ស ដែលមើលទៅស្រដៀងទម្រង់មុខមនុស្ស

អាមេរិក៖ អ្នកថតរូបម្នាក់ឈ្មោះថា Jordan Crosby មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលប្រទះឃើញរូបភាពមួយសន្លឹក​​​នៃរលកយក្ស ដែលបក់ដោយល្បឿនខ្យល់ ១០៤.៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅឯឆ្នេរសមុទ្រ បានលេចចេញជាទម្រង់មុខរបស់តារាចម្រៀងអាមេរិក Elvis។លោក Jordan Crosby បានចំណាយពេលកន្លះម៉ោង ដើម្បីចាប់យករូបភាពនៅឯកំពង់ផែមួយ ដោយប្រើកាមេរ៉ាម៉ាក Nikon D5 ខណៈពេលរលកទឹកកំពុងត្រូវខ្យល់បោកបក់ខ្លាំងៗទៅលើប៉មបំភ្លឺភ្លើងកម្ពស់ជិត​១០ម៉ែត្រ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។ លុះពេលធ្វើដំណើរមកដល់ផ្ទះវិញ លោកបានពិនិត្យមើលរូបភាពដែលថតបានទាំងអស់ ហើយអ្វីនឹកស្មានមិនដល់នោះ គឺលោកបានកត់សម្គាល់លើរូបភាពមួយសន្លឹក ដែលបានលេចចេញនូវទម្រង់នៃភ្នែក ច្រមុះ ក៏ដូចជាមាត់ និងមើលទៅហាក់ដូចជាស្រដៀងទៅនឹងមុខមាត់របស់ស្ដេចចម្រៀងរ៉កអាមេរិក Elvis។អ្នកថតរូបវ័យ ២៦ឆ្នាំ​ មកពីទីក្រុង Hartlepool រូបនេះ បាននិយាយថា៖សូមទស្សនារូបភាពខាងក្រោម៖
រលកដែលលោកJordan Crosby ថតបាន
រលកដែលលោក Jordan Crosby ថតបាន
តារាចម្រៀងអាមេរិក Elvis