ញ៉ាំតែអាហារដដែលៗឡើងធុញហើយ មកប្ដូរធ្វើ សាច់មាន់បំពងឈីស វិញល្អជាង

កម្សាន្ត៖ អាចនិយាយបានថា សាច់មាន់ គឺជាអាហារចំណូលចិត្តរបស់មនុស្សគ្រប់គ្នា ដែលតែងតែទទួលទានជារៀបរាល់ថ្ងៃ ប៉ុន្តែម្ហូបប្រភេទនេះ ក៏អាចជាម្ហូបដដែលៗសម្រាប់អ្នកគ្រប់គ្នាបានដែរ ដូចជា ឆា ស្ងោ​ ចៀន ជាដើម។ ដូច្នេះ អ្នកទាំងអស់គ្នា អាចសាកល្បងក្នុងការច្នៃម្ហូបថ្មី ជាមួយនឹង សាច់មាន់បំពងឈីស តាមវិធីខាងក្រោម៖ 
សាច់មាន់បំពងឈីស(Chicken Cordon Bleu)
គ្រឿងផ្សំ៖ សាច់មាន់(សាច់ទ្រូងអត់មានឆ្អឹង)   អំបិល   ម្រេច   ម្សៅខ្ទឹមស(Garlic Powder) កន្លះស្លាបព្រាកាហ្វេ   ម្សៅ Paprika    សាច់ Ham ដែលចម្អិនហើយ ២ បន្ទះ   ឈីស(Cheese) ២ បន្ទះ    ម្សៅ(All-Purpose Flour) ១ពែង    ម្សៅនំប៉័ង(Bread Crumbs) ១ពែង  ស៊ុត ២ គ្រាប់របៀបធ្វើ៖ ១. ជាដំបូង យកសាច់មាន់ មកជៀរសាច់ពាក់កណ្ដាល ដើម្បីឲ្យសាច់កាន់តែស្ដើង(តែមិនឲ្យដាច់) រួចហើយ ប្រើថង់ប្លាស្ទិកមករុំ រួចយកញញួរដំសាច់ មកដំ ដើម្បីឲ្យកាន់តែស្ដើង២. បន្ទាប់ពីដំសាច់រួចហើយ ធ្វើការរោយគ្រឿងនៅលើសាច់ ដែលមានដូចជា អំបិលកន្លះស្លាបព្រាកាហ្វេ  ម្រេចកន្លះស្លាបព្រាកាហ្វេ   ម្សៅខ្ទឹមស(Garlic Powder)កន្លះស្លាបព្រាកាហ្វេ   ម្សៅ Paprika កន្លះស្លាបព្រាកាហ្វេ បន្ទាប់មក ដាក់សាច់ Ham ២ បន្ទះ  ឈីស ២ បន្ទះ រួចហើយ មូរវា ដោយរុំទាំងថង់ប្លាស្ទិកពីខាងក្រៅ រួចទុកក្លាសេឲ្យត្រជាក់ ៣០ នាទី៣. អំឡុងពេល ក្លាសេសាច់  យកចាន ៣ ផ្សេងគ្នា ដាក់គ្រឿងផ្សំនីមួយៗ ដែលមាន ដូចជា ម្សៅ(All-Purpose Flour) ១ពែង   ម្សៅនំប៉័ង(Bread Crumbs) ១ពែង   និង ស៊ុត  ២គ្រាប់វាយរួចជាស្រេច( សម្រាប់ស៊ុតត្រូវលាយគ្រឿងបន្ថែមដូចជា អំបិលកន្លះស្លាបព្រាកាហ្វេ  ម្រេចកន្លះស្លាបព្រាកាហ្វេ  ម្សៅ Paprika ១/៤ ស្លាបព្រាកាហ្វេ)៤. បន្ទាប់មកទៀត យកប្លាស្ទិកចេញពីសាច់ រួមទាំងយកសាច់មកជ្រលក់នឹង ម្សៅ(All-Purpose Flour) បន្ទាប់មក យកទៅជ្រលក់នឹងស៊ុត ដែលជាចុងក្រោយយកសាច់ទៅជ្រលក់នឹង ម្សៅនំប៉័ង (Bread Crumbs)៥. បន្ទាប់មកទៀត យកសាច់ទៅដាក់បំពងក្នុងកម្ដៅល្មម រយៈពេល ៧ នាទី រួចត្រលប់សាច់ដើម្បីបំពងផ្នែកម្ខាងទៀត រយៈពេល ៧ នាទីទៀត ជាការស្រេច (មុននឹងកាត់វាជាដុំៗដើម្បីទទួលទាន ត្រូវទុកឲ្យវាត្រជាក់រយៈពេល ១៥ នាទីសិន)៕