Auan Rangsit និងកូនប្រុស ថតស្ទាយ៍ដូចគ្នា ឡើងឃ្យូតទាំងប៉ាៗនិងកូន

ថៃ៖ ជាការពិត តារាសម្ដែងដ៏មានប្រជាប្រិយភាព Auan Rangsit បច្ចុប្បន្ន តារារូបនេះ បានរៀបការកសាងជីវិតគ្រួសារជាមួយនារីរូបស្អាតម្នាក់ផងដែរ ដោយពេលនេះ ភរិយារបស់លោក ក៏សម្រាលបានកូនប្រុសម្នាក់គួរឲ្យក្នាញ់ ខណៈពេលពរពោះអស់ជាច្រើនខែកន្លងមកនេះ ដោយកូនប្រុសតារារូបនេះ មានអាយុជាង ១ខែហើយ។បន្ទាប់ពីទទួលបានសមាជិកថ្មី ជាកូនប្រុសដំបូងរួចមក តារាប្រុសរូបនេះ កាន់តែបង្ហាញនៅសកម្មភាពក្នុងគ្រួសារ និងផ្ដល់ពេលវេលារស់នៅជាមួយភរិយា និងកូនជាងមុន។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា តារាប្រុសរូបនេះ តែងតែផ្ដល់ភាពផ្អែមល្ហែម យ៉ាងកក់ក្ដៅសម្រាប់គ្រួសារ និងតែងតែបង្ហោះរូបស្អាតៗជាមួយកូនថែមទៀតផង។ លើសពីនេះទៅទៀត Auan Rangsit បានផុសរូបថ្មីជាមួយកូន ដោយបានធ្វើស្ទាយ៍ត្រាប់តាមកូនប្រុស មើលទៅមានក្ដីសុខ និងសុភមង្គលខ្លាំង មិនតែប៉ុណ្ណោះ លោកជាមួយកូនប្រុស បានយកកន្សែងមករុំខ្លួនដូចគ្នាទាំងកាយវិការ និងមុខពិតជាឃ្យូតផងដែរ។ ក្រោយអ្នកគាំទ្រឃើញរូបភាពទាំងនោះ ពួកគេបានបង្ហាញនៅអារម្មណ៍រំភើបជំជួសភរិយាលោក ស្របពេលមានស្វាមីល្អចេះយកចិត្តទុកដាក់ និងតែងតែផ្ដល់ស្នាមញញឹមជូនគ្រួសារយ៉ាងដូច្នេះ៕សូមទស្សនារូបភាពខាងក្រោម៖​
Auan Rangsit
Auan Rangsit និងភរិយា
Auan Rangsit និងកូនស្រី
Auan Rangsit និងកូនស្រី
Auan Rangsit និងកូនស្រី
Auan Rangsit និងកូនស្រី
Auan Rangsit និងកូនស្រី
Auan Rangsit និងកូនស្រី
Auan Rangsit និងកូនស្រី