អីយ៉ាស! Man UTD ចូលប្រជែងជាមួយ Spurs តាមទិញខ្សែប្រយុទ្ធកណ្ដាល ជម្រើសជាតិប៉ូឡូញម្នាក់នេះ

  • ច័ន្ទ ២៨ កញ្ញា, ២០២០ ១៦:៣១
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានចូលប្រជែងជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ស្រវាយកខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Arkadiusz Milik
កីឡាករArkadiusz Milik
Milik បានក្លាយជាគោលដៅរបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានល្អនៅក្របខ័ណ្ឌ​ Serie A ។ ជាក់ស្ដែងជម្រើសជាតិប៉ូឡូញរូបនេះ រកបាន៤៨គ្រាប់មកហើយឲ្យ Napoli ក្នុងចំណោមការបង្ហាញខ្លួន ១២២ប្រកួត។ជាមួយគ្នានេះ បើតាមកាសែត Metro បានឲ្យដឹងថា ក្លិប Man UTD បានធ្វើការទាក់ទងជាផ្លូវការទៅកាន់ក្លិប Napoli រួចរាល់ហើយ ជុំវិញលទ្ធភាព នៃការផ្ទេរយក Milik មកកាន់ទឹកដី Old Trafford ។
កីឡាករArkadiusz Milik
មិនត្រឹមតែប៉ុណ្ណោះ Milik ក៏ជាគោលដៅកំពូលរបស់អ្នកចាត់ការទូទៅក្រុម Spurs លោក Jose Mourinho ផងដែរ ដោយគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ចង់បានខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ មកជួយសម្រួលបន្ទុកកីឡាករ Harry Kane
កីឡាករHarry Kane
យ៉ាងណាមិញ បើយោងតាមអ្នកសារព័ត៌មានផ្នែកកីឡាសញ្ជាតិអ៊ីតាលី លោក Ciro Venerat ក្រៅពីក្លិបទាំងពីរខាងលើ ខ្សែប្រយុទ្ធកម្ពស់ ១,៨៦ម៉ែត្ររូបនេះ ក៏ស្ថិតក្នុងក្រសែភ្នែករបស់ក្លិប Man City, RB Leipzig និង Fulham។
កីឡាករArkadiusz Milik
គួររម្លឹកដែរថា Man UTD ហាក់មិនសូវមមាញឹកដូចក្រុមដទៃទេ ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ជាក់ស្ដែងពួកគេទើបទិញបានកីឡាករម្នាក់ប៉ុណ្ណោះ  ពោលគឺខ្សែបម្រើ Donny van de Beek ដែលយកមកពី Ajax ក្នុងតម្លៃ៣៥លានផោន (ឬប្រមាណ ៤៤លានដុល្លារ)៕
កីឡាករ Donny van de Beek