មុនទីផ្សារដោះដូរបិទ R. Madrid អាចនឹងនាំយកខ្សែប្រយុទ្ធម្នាក់ក្នុងចំណោម៤នាក់នេះមករួមក្រុម

  • ច័ន្ទ ២៨ កញ្ញា, ២០២០ ១៦:៤៥
បរទេស៖ សម្រាប់ពីរប្រកួតដំបូងនៅក្នុងក្របខ័ណ្ឌ La Liga រដូវកាលថ្មីនេះ ក្លិប Real Madrid បង្ហាញទម្រង់លេងមិនសូវបានល្អនោះទេ។ ក្នុងនោះប្រកួតទីមួយបានត្រឹមស្មើគ្នា០ទល់នឹង០ជាមួយ Real Sociedad និងប្រកួតទីបានយកឈ្នះ Real Betis យ៉ាងលំបាកលំបិនដោយលទ្ធផល២ទល់នឹង៣។ 
ក្រុមកីឡាកររបស់ក្លិប Real Madrid
ជាក់ស្តែងសម្រាប់តំបន់ការពារ និងតំបន់បម្រើរបស់ក្លិបយក្សអេស៉្បាញមួយនេះហាក់ដូចជាមិនមានបញ្ហាចោទនោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺនៅតំបន់ប្រយុទ្ធ ដោយសារតែកីឡាករ Eden Hazard កំពុងតែមានរបួស ក៏ដូចជាការចាកចេញរបស់ Gareth Bale ជាដើម។ 
កីឡាករEden Hazard
កីឡាករ Gareth Bale
ជាមួយគ្នានេះដែរលោក Zinedine Zidane ក៏កំពុងត្រៀមចូលខ្លួនប្រឡូកក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះផងដែរមុននឹងត្រូវបិទបញ្ចប់នៅពេលដ៏ខ្លីខាងមុននេះ ដើម្បីតាមប្រមាញ់យកខ្សែប្រយុទ្ធម្នាក់មករួមក្រម។ ក្នុងនោះកីឡាករទាំង៤រូបខាងក្រោមនេះកំពុងស្ថិតក្នុងជម្រើសរបស់លោក ។
លោកZinedine Zidane
  • កីឡាករវ័យ៣៣ឆ្នាំ Edinson Cavani​ ៖ Real Madrid អាចនាំយករូបគេមករួមក្រុមដោយគ្មានតម្លៃខ្លួនក្រោយចប់កុងត្រាជាមួយក្លិប Paris Saint-Germain រួចមក។ ប៉ុន្តែក្លិប Benfica ក៏អាចមានភាគរយខ្ពស់ក្នុងការចុះកិច្ចសន្យាយករូបគេទៅរួមក្រុមផងដែរ។
កីឡាករ Edinson Cavani
  • កីឡាករវ័យ៣៤ឆ្នាំ Edin Dzeko ៖ កីឡាកររូបនេះនៅតែជាខ្សែប្រយុទ្ធឆ្នើមម្នាក់ប្រចាំនៅ Serie A ដោយស៊ុតបាន១៩គ្រាប់ និងបោះបាល់ឲ្យដៃគូបាន១៣លើកនៅក្នុងរដូវកាល២០១៩/២០កន្លងមកនេះ។ ​Real Madrid អាចនឹងចំណាយត្រឹម១០លានអឺរ៉ូ (ឬប្រមាណ១២លានដុល្លារ) ដើម្បីទិញយករូបគេពី Roma ។ 
កីឡាករ Edin Dzeko
  • កីឡាករវ័យ២៨ឆ្នាំ Gerard Moreno ៖ ដើម្បីអាចទិញយកកីឡាកររូបនេះពី Villarreal ក្លិបលោក Zidane ត្រូវចំណាយមិនក្រោម៣០លានអឺរ៉ូ (ឬប្រមាណ៣៥លានដុល្លារ) នោះទេ។
កីឡាករ Gerard Moreno
  • កីឡាករវ័យ២៩ឆ្នាំ Raúl Jiménez ៖ តារាកំពុងឡើងជើងរូបនេះកំពុងតែជាគោលដៅរបស់ក្លិបធំៗជាច្រើននៅទ្វីបអឺរ៉ុប ប៉ុន្តែក្លិប Wolves មិនទាន់សម្រេចចិត្តដាក់លក់រូបគេនៅឡើយទេ។ Jimenez អាចនឹងមានតម្លៃខ្លួនប្រមាណ៤០លានអឺរ៉ូ ប្រសិនបើក្លិបនៅ Premier League មួយនេះយល់ព្រមលក់រូបគេចេញ៕
កីឡាករ Raúl Jiménez