ប្តីសុខចិត្តប្រាប់ស្រីថា ខ្លួនមានប្រពន្ធ តែមិនប្រាប់ប្រពន្ធ ថាខ្លួនមានស្រីទេ

ស្នេហា៖ ច្បាស់​ណា​ស់ថា ​ស្នេហានៅដំណាក់កាលដំបូង គឺពិត​ជាពោរពេញ​ទៅ​ដោយ ភាព​​ផ្អែមល្ហែម តែរយៈកាលយូរៗទៅ ពេល​ដែល​បាន​រួម​រស់​ ជាប្តីជាប្រពន្ធ​នឹង​គ្នាហើយ រសជាតិស្នេហ៍ក៏​ចាប់ផ្តើម​ មាន​ការប្រែប្រួល មក​ជា​ល្វីង​ជូរចត់បន្តិច​វិញ ខុសពីពេលដែល​ជា​សង្សារ​ យូរ​ៗ​ទើបជួបមុខគ្នាម្តងនោះ។
រូបតំណាង
ទោះបីជាកន្លងមក ​អ្នកធ្លាប់​បានទទួល ​នៅពាក្យ​លួង​លោម ឬសន្យា​ថាស្មោះ​ត្រង់​នឹង​ អ្នក​គ្មានថ្ងៃ​ប្រែ។ ពាក្យសន្យាថា ​ស្រលាញ់​អ្នក​ជា​រៀងរហូត ​គ្មាន​ចិត្តប្រែមាន​អ្នកថ្មីយ៉ាងណា​ក៏​ដោយ ​តែពេលវេលា​ពិតជា អាច​កែ​ប្រែ​ចិត្ត​ស្មោះ ​របស់​ មនុស្ស​ប្រុស​ម្នាក់​បាន ​អាច​ថា​បន្ទាប់​ពី បានរៀប​ការ​ហើយ ​ប៉ុន្មាន​ថ្ងៃគេ​នឹងមាន​អារម្មណ៍​ថា មាន​សុភមង្គល បន្ទាប់​មក២ ៣ខែដំបូង​ គេពេញ​ចិត្ត​និង ​រីករាយក្នុងជីវិត​ជា​ប្តីប្រពន្ធ​ តែ​​២ទៅ​៣ឆ្នាំ​បន្ទាប់ ​មិន​ប្រាកដថាគេ​គ្មាន​ចិត្ត ​មើល​ស្រីថ្មីនោះទេ​។  
រូបតំណាង
ហើយនៅពេលដែល ​គេ​ចាប់​ផ្តើម​មាន​ស្រី​ថ្មី គេ​នឹង​មិន​ប្រាប់​អ្នក​នោះ​ទេ ប្តីសុខចិត្តប្រាប់ស្រីថា ខ្លួនមានប្រពន្ធ តែមិនប្រាប់ប្រពន្ធ ថាខ្លួនមានស្រីទេ។  ព្រោះ​​​ស្រីខាងក្រៅ ខុស​គ្នាពីប្រពន្ធ​ គេនឹង​មិនខ្វល់​ថា ​អ្នកមាន​ប្រពន្ធ ​ឬគ្មាន​ប្រពន្ធនោះទេ អ្វី​ដែល​គេសម្លឹង​ឃើញ​នោះគឺ ផលប្រយោជន៍។ អ្នកមានប្រយោជន៍​ឲ្យគេ គេនឹង​នៅជាមួយ​អ្នក។ វាមិនមែនជាក្តីស្រលាញ់​ ដែល​ចេញ​ពីចិត្ត តែ​ជា​ក្តីស្រលាញ់ ​ដែលកើត​ចេញមកពី ​ការភ្លើតភ្លើន ឬផល​ប្រយោជន៍ ​អ្វីមួយតែ​ប៉ុណ្ណោះ។
រូបតំណាង
អ្នក​អាច​ភ្លើច​ភ្លើន លួចក្បត់​ប្រពន្ធ​មួយយប់​ ​ តែ​ទោះ​យ៉ាងណា ​ក៏នៅពេលព្រឹក​ឡើង ទៅដល់ផ្ទះ ​នៅមាន​ប្រពន្ធ​ ដែល​នៅបារម្ភ និង​ខ្វល់ខ្វាយ ពីសុខទុក្ខអ្នក​។ ព្រោះ​អ្នកក៏ដឹងច្បាស់ ក្នុង​ចិត្តដែរថា ​​គ្មាន​កន្លែងណា ​ដែល​កក់ក្តៅ ​ជា​ងផ្ទះខ្លួន​ឯងនោះទេ  ទោះបីជា​ស្រីក្រៅ ក្មេង​ស្អាតចេះ​យក​ចិត្ត ជាង​ប្រពន្ធ​ក៏ដោយ ក៏នៅតែ​មិនល្អ​ជាប្រពន្ធដែរ។
រូបតំណាង
តែចំពោះ ​ប្រពន្ធខុសគ្នា ព្រោះ​តែ​ខ្លាច​បែកបាក់ ​ទើប​ព្យាយាមលាក់​បាំង ព្រោះ​យល់​ពី​តម្លៃ​ ទើបមិនចង់​បាត់​បង់​ ។ តែអ្នក៏ត្រូវ​តែដឹងថា នៅពេលដែលមនុស្ស​២នាក់ ​​សម្រេច​ចិត្តរៀប​ការ​នឹង​គ្នា ​គឺ​ប្រៀប​ដូច​ជា​បាន​ ត្រៀមខ្លួន​នឹង​ធ្វើ​ជា​មនុស្ស ​ដែល​ជា​កម្មសិទ្ធិ ​របស់​គ្នា​ទៅវិញ ​ទៅមក​ហើយ តែ​ប្រសិនបើ​ម្ខាងណា លួច​បង្កើត​នៅ​សម្ព័ន្ធ​ភាព​ថ្មី ជាមួយ​នឹង​​អ្នក​ផ្សេង​ម្នាក់​ទៀត ​តើ​អ្នក​អាច​គិត​ថា ​ភាគីម្ខា​ងទៀត ​អាច​ទទួល​យក​បាន​ដែរឬទេ? តើ​អ្នកនឹង​ទ្រាំ​បាន​ទេ នៅពេលដែល​នៅសុខៗ មាន​គេមកដណ្តើម ​របស់​ដែល​អ្នក​ចូលចិត្ត​បំផុត​ចេញពី ក្នុង​ដៃ​អ្នកទៅ? ជម្រើស​អ្នក​មាន​២គឺ ទៅ​ដណ្តើម​របស់​ដែល ​អ្នក​ស្រលាញ់​មកវិញ​? ឬ​ក៏ព្រម ​ព្រលែង​ឲ្យទៅ​គេ?
រូបតំណាង
តែ​ជាការពិត ប្រពន្ធភាគច្រើន នៅពេល​ដែល​ជួប ​រឿងបែបនេះ​​​​ ​ស៊ូ​អត់​ធ្មត់​យល់​ព្រម​លើកលែង​ទោស ទៅកាន់​ប្តី​ ជាមនុស្សប្រុស ​ដែល​នា​ងស្រលាញ់​ខ្លាំងបំផុត។ ពេល​ខ្លះ​មិន​ហ៊ាន ​បន្ទោស​ប្តី​​តែសុខចិត្ត ​មក​សំងំ​ទឹក​ភ្នែកម្នាក់​ឯង ហើយគិត​ថា ​ខ្លួន​មិនល្អ​គ្រប់គ្រាន់​ ទើបបាន​ជា​ប្តី ​លួច​ទៅ​មាន​ស្រី ​ក្រៅ​បែបនេះ។ នាងមិនបន្ទោស​អ្នកមែន ​តែ​អ្នក​ក៏បាន​បំផ្លាញ នៅទឹក​ចិត្ត​របស់នាង រួចទៅហើយ ហើយរឿងរ៉ាវនេះ ​វាក៏នឹង​ក្លាយទៅជាភាព​ភ័យ​ខ្លាច ដែល​ដក់ជាប់ ​នៅក្នុង​ជីវិត​របស់នាង ​ជារៀង​រហូតដែរ​៕