កុំគិតមនុស្សប្រុស ចង់បានតែខ្លួនប្រាណ តែតាមពិត គេចង់បាន ​៤យ៉ា​ងនេះ ពីសង្សារច្រើនជាង

ស្នេហា៖ ចំពោះ​​​មនុស្ស​ស្រីមួយ​ចំនួន ​អាច​គិតថា មនុស្ស​ប្រុស​ពេល​ខ្លះ ​ហាក់​ដូច​ជា​​​ស្មុគស្មាញ ​និង​អាថ៌កំបាំង​ខ្លាំង​ណាស់​​។ ជាទូទៅ ​ក្នុង​ទំនាក់ទំនង​មួយ ​មនុស្ស​ប្រុសនិង ​មនុស្ស​ស្រី​មិន​អាចមាន​ ការ​យល់ពីគ្នា​រហូតដល់​ ទៅ​១០០ ភាគរយ​នោះទេ​ ដូច្នេះ​ពេល​ដែល ​​ចាប់​ផ្តើម​មានស្នេហា ​ពេល​ខ្លះ​អាច​បញ្ចប់​ទៅ​វិញ ​ក្នុង​រយៈពេល​ខ្លី​។  ​អ្វី​ដែលសំខាន់​ ជាង​នេះទៀត​នោះគឺ​ថា​ តើ​មនុស្ស​ស្រី ​អាចដឹង​យ៉ាង​ដូចម្តេច​ទៅ​ថា ​មនុស្ស​ប្រុស​ចង់​បាន​អ្វី​យ៉ាង​ពិត​ប្រាកដ ​ពីក្នុង​ចំណង​ស្នេហា​មួយនោះ​​? ជាការ​ពិត គ្រប់​មនុស្ស​ប្រុសគឺខុស​ៗគ្នា ព្រោះ​​​មនុស្ស​ម្នាក់​ៗ​មាន ​ការ​យល់​ឃើញ ផ្នត់​គំនិត និង​ការចង់​បាន​​ខុស​ៗ គ្នាទាំងអស់ផងដែរ​​។ បុរស​មួយចំនួន​ស្រលាញ់​ មនុស្សស្រី​រាងខ្ពស់​ សម្បុរ​ស សក់ត្រង់ តែ​បុរសខ្លះទៀត​ស្រលាញ់ ​មនុស្សស្រី​ដែល​មាន ​កម្ពស់​ទាប​ សក់រួញ​អង្គារដី​។ ឬក៏​បុរ​សខ្លះ​ទៀត ​ស្រលាញ់​មនុស្ស​ស្រី ​ទាំង​២​ប្រភេទ​នេះ​ជាដើម។ ក៏ប៉ុន្តែតាម ​ការ​គិត​របស់​មនុស្ស​ស្រី តែងគិត​ថាអ្វី​ដែល​​ មនុស្ស​ប្រុស​​ត្រូវ​ការ ​ពិត​ប្រាកដ​នោះគឺ សម្រស់​ ដូច្នេះហើយ នៅរាល់ពេល​ដែល ​ជួប​មុខ​គ្នា​ម្តង​ៗ ​តែង​តែ​ព្យាយាម​ខំធ្វើ​ខ្លួន​ អ៊ុត​សក់ លាបម្សៅ លាប​ក្រចក ​ជាដើម​។ តែ​ធាតុពិត​អ្វី​ដែល​ មនុស្ស​ប្រុស​ចង់​បាន ​ពិត​ប្រាកដ​ពី មនុស្សស្រី​នោះ​គឺ​៖ ១. មនុស្ស​ស្រី​ដែល​កោតសរសើរពួកគេ
រូបតំណាង
មនុស្សប្រុស​ភាគច្រើន​ ជាប់​ចិត្ត​នឹង​មនុស្ស​ស្រី ​ដែល​យល់​ពីខ្លួន​។ ពួកគេ​ពិត​ជា​ផ្តល់តម្លៃដល់ ​មនុស្ស​ស្រីដែល​ផ្តល់​តម្លៃ ​​ពួកគេក្នុងនាម​ជា​ខ្លួន​គេ និង​​អ្វីៗ​ដែល ​គេបាន​ធ្វើ​។ មិនមែន​ប្រើតែ​ពាក្យ​អរគុណ ​នៅពេល​ដែល ​ជូន​កាដូរ​ដូ​ចជា​ឡាន ឬការដូរ​ថ្លៃៗនោះទេ​។ តែ​អ្វី​ដែល​ពួកគេត្រូ​វការ​នោះគឺ ​ការ​កោតសរសើរ​ នៅ​សមិទ្ធផល និង​អ្វី​មួយ​ដែល​ពួកគេ ​បាន​សម្រេច​និង​ធ្វើ​ទៅឲ្យនាង​ ​បើ​ទោះបី​ជា​វា​ជា រឿង​​តិចតួចក៏ដោយ។ មនុស្ស​ប្រុស​ត្រូវ​ការ ​អ្នកដែល​យល់និង ​ស្រលាញ់​ពួកគេ​ជា​ខ្លួន​គេ​ មិនមែន​តែ​លើ​រូប​សម្បត្តិ ខាងក្រៅ​នោះទេ តែ​ពួកគេ​ចង់ឱ្យ មនុស្ស​ស្រី ​មានមោទនភាព ចំពោះពួកគេក្នុង​នាម​ជា​ពួកគ​។២. មនុស្ស​ស្រី​ដែលគោរពពួកគេ​
រូបតំណាង
មនុស្សស្រី​ដែល​អស្ចារ្យ​ គឺពួកគេ​តែង​គោរពខ្លួន​ឯង​ជាង​ ​អ្នក​ដទៃហើយ ​គោរព​ដៃគូរ។ មិនមែន​ត្រូ​វ​គោរព អោនលំទោន​ខ្លាំងនោះទេ តែ​ត្រូវ​ចេះ​ស្តាប់​គ្នា ទុកមុខ​មាត់​ឲ្យគ្នា ទុក​ពេលវេលា​ផ្ទាល់​ខ្លួន​ឲ្យគ្នា​ជាដើម​។ ពួកគេធ្វើឱ្យប្រាកដថា បុរសដែលនៅជាមួយពួកគេ មានអារម្មណ៍ថា ត្រូវបានគេគោរព មិនមែនត្រឹមតែ ការកោតសរសើរតែប៉ុណ្ណោះទេ បុរសម្នាក់ត្រូវការជាចាំបាច់ នូវការគោរព ព្រម​ទាំងការផ្តល់​តម្លៃ ​មកលើខ្លួន​។ ហើយ​អ្វី​ដែល ពួកគេចង់​បាន​បំផុតពី ក្នុងទំនាក់​ទំនង​នោះគឺ ការយកចិត្តទុកដាក់និង ដឹង​ពី​ទុក្ខ​ធុរៈផ្ទាល់​ខ្លួន​របស់​​គេ​។៣. មនុស្ស​ស្រី​ដែល​មិន​គ្រប់​គ្រង​ពួកគេ​
រូបតំណាង
មនុស្សប្រុស​ភាគច្រើន ​នឹង​រីករាយ​នៅពេល​ដែល ​ពួកគេមាន​ពេល​គ្រប់​គ្រាន់​ ធ្វើ​នៅអ្វី​ដែល​គេ​ចង់​ធ្វើ។ អ្នក​មិន​គួរ​ប្រើ​ប្រាស់ ​សិទ្ធិ​ជា​គូរ​ស្នេហ៍​ហើយ ​ធ្វើ​ការ​គ្រប់​គ្រង ប្រាប់ពីអ្វីដែលត្រូវធ្វើ គ្រប់ជំហានទៅកាន់ ​ដៃគូររបស់​អ្នកនោះទេ។ ការ​គ្រប់​គ្រង​និង​ភាព​ធ្វើ​ជា​ម្ចាស់​គឺ ​មាន​តែ​ធ្វើ​ឲ្យ​ដៃគូរអ្នក​ មាន​អារម្មណ៍ថា​ធុញ​ទ្រាន់ ហើយ​វាក៏នឹងធ្វើឱ្យគាត់ មានអារម្មណ៍ថប់ដង្ហើម ចង់​នៅ​ឆ្ងាយ​ពីអ្នកផងដែរ​។ យូរ​ៗទៅ​ថ្ងៃណាមួយ ​គាត់នឹងបោះបង់ចោលគំនិត ចង់​បន្ត​ទំនាក់ទំនងជាមួយអ្នក ជាមិនខាននោះទេ​។ តែបែបនេះក៏មិនមានន័យថា អ្នកគួរតែអនុញ្ញាតឱ្យគាត់ ធ្វើ​នូវអ្វីដែលគាត់ចង់ ធ្វើ​គ្រប់យ៉ាង និង​គ្រប់​ពេលនោះដែរ​។ តែ​អ្នក​គ្រាន់តែ​ធ្វើឱ្យប្រាកដថា អ្នកមិនឆ្លងកាត់បន្ទាត់ ហួស​ព្រំដែន​របស់​អ្នក ទៅ​បាន​ហើយ។៤. មនុស្ស​ស្រី​ដែល​ជួយគេ​ធ្វើ​ជា​ខ្លួនឯង
រូបតំណាង
មនុស្សប្រុស​គ្រប់​រូប​ តែង​ចង់​បាន ​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ ​ពួកគេ​មាន​អារម្មណ៍ថា ជាខ្លួនឯង មិន​ចាំ​បាច់ទាល់​តែ​​ត្រូវ ​តុប​តែង​ខ្លួន​ស្អាត​បាត់ ​គ្រប់ពេល ត្រូវ​ប្រើ​ប្រាស់សម្ភារៈនិយម​គ្រប់​ពេល ពេល​នៅ​ជាមួយ​នាង​នោះទេ​ ទោះបី​ជា​គ្មាន​អ្វី​សោះ ក៏អាច​មាន នៅ​អារម្មណ៍​ថា​មាន​តម្លៃ ​នៅរាល់ពេល​នៅ​ក្បែរ​នាងដែរ​។ នេះ​ហើយ​ជា​អ្វី​ដែល​ មនុស្សប្រុស​តែ​ងចង់​បាន​បំផុត ពីលើខ្លួន​មនុស្ស​ស្រី។
រូបតំណាង
សរុបសេចក្តីមក​ យើង​អាច​រួមបញ្ចូលគ្នា​ បាន​ថា​បុរស​ល្អ តែង​តែមិន​ចង់បាន​អ្វី ​ច្រើន​ពីលើខ្លួន ​មនុស្សស្រីដែល​ ពួកគេ​ស្រលាញ់​នោះទេ ប៉ុន្តែ​អ្វី​ដែល ​ពួកគេ​ត្រូវ​ការ​ពិត​ប្រាកដ​គឺ ​ត្រឹម​តែ​២ទៅ​៣​​ប៉ុណ្ណោះ​។ ដូច្នេះ​មនុស្ស​ស្រីទាំងអស់ ​គួរ​តែ​មាន​ការលើកទឹកចិត្ត ​ទៅ​កាន់​ដៃគូរ​ខ្លួន ផ្តល់​ការ​គោរព និង​កុំព្យាយាមធ្វើ​ការ ​គ្រប់​គ្រងទៅ​កាន់ដៃគូរខ្លួន បើ​អាចធ្វើ​នៅចំណុចទាំងនេះ​បាន ​ទំនាក់ទំនង​មួយ​នោះ​នឹង ​អាច​រក្សា​ទៅ​បាន​ យូ​រអង្វែង​ផងដែរ​៕ ប្រភព៖ relrules , thoughtnova