មួយទៀតហើយ! កម្មវិធីតិកតុកត្រូវបានបិទ មិនឲ្យប្រើប្រាស់នៅក្នុងប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ កម្មវិធីតិកតុកកាលពីពេលថ្មីៗនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយរដ្ឋបាលរបស់លោក ត្រាំ ប៉ុន្តែឥឡូវនេះ កម្មវិធីនេះកំពុងជួបបញ្ហានៅក្នុងប្រទេសមួយផ្សេងទៀត។ បន្ទាប់ពីមានការហាមឃាត់នៅក្នុងប្រទេសឥណ្ឌា កម្មវិធីតិកតុកក៏ត្រូវបានផ្អាកមិនឲ្យដំណើរការ នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានលើកឡើង ពីពាក្យបណ្ដឹងពីផ្នែកផ្សេងៗនៃសង្គម និងលក្ខណៈនៃមាតិកាដែលចេញផ្សាយនៅលើកម្មវិធីតិកតុក។
កម្មវិធីតិកតុកត្រូវបានបិទនៅប្រទេសប៉ាគីស្ថាន
អង្គភាព PTA បានបញ្ជាក់ថា ខ្លួនបានចេញសេចក្ដីជូនដំណឹងចុងក្រោយទៅកាន់កម្មវិធីមួយនេះ មុនការប្រកាសមួយនេះ ហើយក៏បានផ្ដល់ពេលវេលាច្រើនសន្ធឹកសន្ធាប់ ក្នុងការឆ្លើយតបនិងគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ សម្រាប់ការអភិវឌ្ឍយន្តការដែលមានប្រសិទ្ធភាព សម្រាប់ការធ្វើឲ្យសកម្មនៃមាតិកាអ៊ីនធឺណេតខុសច្បាប់។ អង្គភាព PTA បាននិយាយថា កម្មវិធីតិកតុកមិនបានអនុវត្តតាមការណែនាំពេញលេញទេ ដែលបណ្ដាលឲ្យមានការហាមឃាត់ដូចនេះ។ អង្គភាពនេះក៏បាននិយាយផងដែរថា វាជាការបើកចំហសម្រាប់ការចូលរួម ហើយពិនិត្យឡើងវិញនូវប្រធានបទនៃការសម្រេចចិត្ត ដើម្បីសម្របសម្រួលមាតិកាមិនស្របច្បាប់។ នៅលើបណ្ដាញសង្គម Twitter សេចក្ដីថ្លែងការណ៍របស់ PTA បានទទួលប្រតិកម្មយ៉ាងចម្រុះ ដោយភាគច្រើននៃការឆ្លើយតបបានសរសើរលើការសម្រេចចិត្តនេះ ខណៈពេលអ្នកខ្លះបានរិះគន់ទៅកាន់នាយកដ្ឋាននេះផងដែរ៕