មនុស្ស​ប្រុស​​គួរ​មើល​ចរិត​ខ្លួន​​ឯង​សិន​​ មុន​សម្រេច​​ចិត្ត​ជ្រើសយក​គូ​ស្នេហ៍ ៣ ប្រភេទនេះ

«សង្សារ» គឺជាពាក្យមួយឃ្លាដែលមនុស្សក្នុងសម័យថ្មី ជាពិសេសយុវវ័យគេនិយាយសំដៅទៅលើសម័្ពន្ធភាពគូសេ្នហ៍​ដ៏សិទ្ធស្នាលរបស់ពួកគាត់រៀងៗខ្លួន​។ តែដោយសារតែក្នុងវ័យនេះមនុស្សគ្រប់រូបមានទំនាក់ទំនងជាមួយ​គូស្នេហ៍​របស់​ពួកគេ តាមតែចំណង់​ចំណូលចិត្ត​នីមួយៗ​​​របស់ពួកគេ​ រហូតក៏មានអ្នកខ្លះបែរជាស្រលាញ់គ្នា​តាមតែទំនើងចិត្ត ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍របស់មនុស្សស្រីដែលជាដៃគូដោយមិនដឹងខ្លួនផងក៏មានដែរ ។ បែបនេះក្នុងនាមជាមនុស្សប្រុស អ្នកគួរដឹងពី តម្រូវកាស្នេហាទាំង៣ដែលមនុស្សស្រីចូលចិត្តខាងក្រោមនេះ៖
ទី១ៈ សម័្ពន្ធភាពស្នេហាបែប ស្និទ្ធស្នាល 
សម័្ពន្ធភាពស្នេហាបែប ស្និតស្នាល គ្រប់ពេល
សម័្ពន្ធភាពស្នេហាមួយប្រភេទនេះគឺមនុស្សស្រីត្រូវការឲ្យមនុស្សប្រុសដែលជាគូស្នេហ៍ត្រូវតែ​៖     _ ត្រូវជាមនុស្សដែលពូកែលួង និងយល់ចិត្តស្រីៗ    _ ត្រូវជាមនុស្សដែលមានភាពក្លាហាន រឹងមាំ និងផ្អែមល្ហែមជានិច្ច      _ ត្រូវជាមនុស្សដែលយកចិត្តទុកដាក់ និងតែងតែទុកនាងសំខាន់។ទី២ៈ សម័្ពន្ធស្នេហាបែបចាស់ទុំ និងសាមញ្ញៗ
សម័្ពន្ធស្នេហាបែបចាស់ទុំ និងសាមញ្ញាៗ
សម័្ពន្ធស្នេហាបែបចាស់ទុំ និងសាមញ្ញៗ គឺជាសម្ព័ន្ធភាពស្នេហា ដែល​ចេះគិត គូរពីដៃគូ និងមិនសូវ​ជាផ្តោត​សំខាន់ខ្លាំងទៅលើរឿងតណ្ហានោះឡើយ ។ ចំពោះគូស្នេហ៍បែបនេះ ប្រុសជាដៃគប្បី​ត្រូវមានលក្ខណៈដូចតទៅ៖         _ ត្រូវជាមនុស្សដែលមានចំណេះដឹងច្បាស់លាស់ និងមានសមត្ថភាព        _ ត្រូវជាមនុស្សដែលចេះបែងចែកពេលវេលា និងមានហេតុផលឲ្យដៃគូ         _ ត្រូវជាមនុស្សដែលចេះគោរពស្រលាញ់ ផ្តល់ភាពផ្ទាល់ខ្លួនទៅអោយដៃគូស្នេហាទៅវិញទៅមក។ទី៣ៈ សម្ព័ន្ធភាព ស្នេហា បែបសុភាពៗ និងគួរឲ្យស្រលាញ់
សម្ព័ន្ធភាព ស្នេហា បែបសុភាពៗ និងគួរឲ្យស្រលាញ់
សម្ព័ន្ធភាពស្នេហា បែបសុភាពៗ និងគួរឲ្យស្រលាញ់ គឺជាសម្ព័ន្ធភាពស្នេហាបែបបើកចំហ និងបង្ហាញភាពស្និទ្ធ​ស្នាលនៅគ្រប់ទីកន្លែង ជាពិសេសពេលដើរលេងជាមួយគ្នាតែម្តង។ ដូចនេះមនុស្សជាគូស្នេហ៍គួរតែមានលក្ខណៈដូចជា៖        _ ត្រូវជាមនុស្សដែលភាពជឿជាក់ និងមានចំណេះដឹងចេះបត់បែនតាមកាលៈទេសៈ       _ ត្រូវជាមនុស្សដែលស្រលាញ់ និងស្របតាមចិត្តគូស្នេហ៍ ព្រោះនាងតែងតែចូលចិត្តបង្ហាញ​ក្តីស្រលាញ់​មក​កាន់​អ្នក       _ ត្រូវជាមនុស្សដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់នាង ជាពិសេសនាំនាងដើរលេងតែម្តង។ជារួមមក មនុស្សប្រុសគ្រប់រូបបើចង់មានស្នេហា ឬមានសង្សារមែននោះ អ្នកគួរតែ សង្កេតមើលចរិតខ្លួន​ឯងជា​មុន​សិន​ថាអ្នកជាមនុស្សប្រុសបែបណា? ហើយអ្នកមានតម្រូវការស្នេហាប្រភេទណា​?​ ទើបអ្នកងាយស្រួលរកបានគូស្នេហ៍​មួយដែល​ពេញចិត្ត ​និងស្រលាញ់គ្នាបានយូរ រហូតមានថ្ងៃសាងគ្រួសារមួយបាន ប្រកបទៅដោយសុភម្គល៕