ទឹក​ជំនន់ផ្លូវ​ខូច​ក្រលុក​ធំៗ មក​យល់​ដឹង​ ពី​វិធី​យក​រួចខ្លួន​ខ្លះ​ៗ​ពេល​ធ្វើ​ដំណើរធ្លាក់ក្រលុក​ធំៗ

យល់​ដឹង​៖ ក្នុង​រយៈពេល​ដ៏ខ្លី កម្ពុជា​បាន​ទទួល​រង នៅ​ការ​ធ្លាក់​ភ្លៀង ​ក្នុង​កម្រិត​ពី​មធ្យ​ម​ទៅ​ច្រើន និង​​ឥទ្ធិពលនៃ​ព្យុះ ​​ជា​ហេតុ​បង្កឲ្យ​ទៅ​ជា ​​​គ្រោះ​ទឹក​ជំនន់​ ដែល​បានធ្វើ​ឲ្យ​លិច​លង់ ​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន វត្ត​អារាម ​រួមទាំង​ដំណាំ សត្វ​ចិញ្ចឹម ផ្សេង​ៗក៏ត្រូវ​បាន ​បំផ្លិតបំផ្លាញស្ទើរ​តែ ទាំងស្រុងផងដែរ​។
ផ្លូវ​ដែល​ខូច​ខាត​បង្កើត​ជាជង្ហក់ធំៗ
បញ្ហា​ទឹក​ជំនន់​នេះ ​មិនមែន​កើត​មាន​ឡើង​តែ ​នៅ​តាមបណ្តា​​ខេត្ត ​ដែលនៅ​​ជាប់​នឹង​ដងទន្លេ ​ស្ទឹង ជួរ​ភ្នំ​ដង​រែក​និង ​ជួរភ្នំក្រវាញ​តែប៉ុណ្ណោះទេ។ តែ​នៅក្នុង​រាជ​ធានីភ្នំពេញ​ ក៏ទទួល​រង​នៅ​ការ​វាយ​លុក ​ពី​គ្រោះ​ទឹកជំនន់ ​យ៉ាង​ធ្ងរ​ធ្ងរផងដែរ។ ​ដែលរហូតមកទល់​ពេល​នេះ ​​ផ្លូវ​មួយ​ចំនួនត្រូវ​បាន​បិទ និងទទួល​រង​ នៅការ​ខូច​ខាត​យ៉ាងខ្លាំង ​បង្កើត​ជា​​ក្រឡុកនិង​ជង្ហក់​​ធំៗ ដែលបញ្ហានេះ ​បានក្លាយ​ទៅជា​ទុក្ខ​កង្វល់ ​និង​ការ​ព្រួយ​បារម្ភរបស់ ​ប្រជា​ពលរដ្ឋភាគច្រើន ព្រោះ​វា​អាច​បង្កជា​គ្រោះ​ថ្នាក់ ​ដល់​អ្នកធ្វើ​ដំណើរ លើ​ដងផ្លូវ​ទាំងឡាយ​បាន​។
ផ្លូវ​ដែល​ខូច​ខាត​បង្កើត​ជាជង្ហក់ធំៗ
ជាក់​ស្តែង ​កាលពី​ពេល​ថ្មីៗនេះ ក៏​មាន​ករណី​​ស្ត្រី​២​រូប​ បាន​បាត់​បង់​ជីវិត ​ព្រោះ​តែ​ម្នាក់​បាន​ជិះម៉ូតូ​ធ្លាក់រណ្តៅ​ធ្វើ​លូ ​​រហូតដល់​ត្រូវ​បាតបង់​ជីវិត ​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ និង​មួយ​ករណី​ទៀត ​យុវតី​មួយ​រូប​បាន​ដើរ​ធ្លាក់ប្រលាយ ​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​រហូត​ធ្វើ​ឲ្យ ​បាត់​បង់​ជីវិត​ដូច​គ្នាដែរ​។
ទឹក​ជន់លិច​ផ្លូវ​
អាស្រ័យ​ហេតុ​នេះ​ សូម​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​បង្កើន​នៅ​ការប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត។ ប្រសិន​បើ​ផ្លូវ​មាន​កម្រិត​ទឹក​លិច​ខ្លាំង ​បើសិន​ជា​​អាច​ជៀស​បាន ​សូមកុំ​​ធ្វើដំណើរ​ឲ្យ​សោះ​ ​ត្រូវ​ព្យាយាម​រក​​ផ្លូវ​វាងផ្សេង​ដែល ​មិន​មានស្ថាន​ភាពលិច​ខ្លាំង អាច​ឲ្យ​យើង ​មើល​ឃើញ​ផ្លូវ​បាន​ និង​ប្រសិន​បើ​មិន​អាច​ជៀស​បាន​ ត្រូវ​ជិះ​សន្សឹមៗ ឬ​ចុះបណ្តើរ ដើម្បី​ធានា​សុវត្ថិភាព​យើង។ ព្រោះ​ថា​នៅពេលដែល ​យើង​ជិះ​ធ្លាក់​ជង្ហក់ធំៗ ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ផ្កាប់​មុខ​ចូ​លទៅក្នុង​ទឹក ​ប្រសិន​បើ​អ្នកដែល​អាច ​ចេះ​ហែល​ទឹក​ប្រហែល អាច​ស្រវា​ងើប​ ត្រឡប់មក​វិញ​បាន​លឿនតែ ​ ​សម្រាប់​អ្នក​ដែល​មិន​ចេះ​ហែល​ទឹក ​អាច​នឹង​ពិបាក​ងើ​បឡើង​វិញ ​ជាហេតុ​ធ្វើ​ឲ្យ​ឈ្លក់​ទឹក ​រហូត​ដល់​បាត់​បង់​ជីវិត​បាន។ តែ​យ៉ាង​ណាក៏​ដោយ ​ប្រសិន​បើ​អ្នក​ស្ថិត ​ក្នុង​កាលៈទេសៈបែបនេះ ​​អ្នក​ក៏​ត្រូវ​ពង្រឹង​សា្មរតី ​ស្រវា​ទប់​ម៉ូតូ ​ឬ​បើ​អាច​ត្រូវ​ព្យាយាម​ធាក់​ម៉ូតូ ច្រាន​ខ្លួន​ឡើង​លើ​ ​ដើម្បី​អាច​ឲ្យ​អ្នក​ងើប​ចេញ ​ពី​ក្នុង​ទឹក​នោះ​បាន។
ទឹក​ជន់លិច​ផ្លូវ
* ចំណែក​វិធី​យក​រួច​ខ្លួន​នៅពេល​ដែល​រថយន្តធ្លាក់​ចូលក្នុង​ជង្ហក់ធំៗមានដូចជា​៖
រូបតំណាង​ឡាន​ពេលដែល​ធ្លាក់​ជង្ហក់​
១. រឿងសំខាន់ទីមួយគឺ ត្រូវខំតាំងស្មារតី អោយបាន​ល្អ​កុំ​ឆ្លេឆ្លា ហើយព្យាយាម​ខំ​ធ្វើសកម្មភាព អោយបានលឿនបំផុត ។
២. មិនបាច់ចំណាយពេល បើកទ្វារឡាន​ទេ ព្រោះសម្ពាធទឹក រុញផ្ទប់ទ្វារធ្វើអោយ យើងបើកមិនរួចទេ។ តែ​អ្នក​ត្រូវប្រញាប់ ដោះខ្សែក្រវាត់ ហើយព្យាយាមចុច​បើកកញ្ចក់ឡាន អោយបានរហ័សបំផុត។ បើ​ករណី ​មិន​អាច​បើក​កញ្ចក់​បាន​ទេ  ត្រូវរកវិធីបំបែកកញ្ចក់ ដោយប្រើកែងដៃ វត្ថុរឹងមាំ មានមុខស្រួច ដែល​អ្នក​អាច​ស្រវាបាន ​​នៅ​ជិតខ្លួន។ល។
***ចំណាំ៖ អ្នក​មិនគួរព្យាយាម បំបែកកញ្ចក់មុខ រឺ កញ្ចក់ក្រោយ នាំ​តែ​ខាត​ពេល​នោះទេ ព្រោះវារឹង មិនងាយបែកទេ។
៣. វិធីសាស្រ្តចុងក្រោយគឺ រង់ចាំអោយទឹកចូល ពេញក្នុងឡាន ធ្វើអោយ សម្ពាធខាងក្នុង និង ក្រៅស្មើគ្នា នោះយើងអាច បើកទ្វារបានហើយ តែ ត្រូវខំរក្សាដង្ហើម ។
៤. គួរមានឧបករណ៍ បំបែកកញ្ចក់សាគួរ ក្នុងឡានដើម្បីសុវត្ថិភាព។
៥. អាចវាយ កញ្ចក់សុវត្តិភាព នៅខាងលើ៕
ប្រភព៖ Talking About Car...