ឃើញភ្លាមលង់ភ្លែត! Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ មានទាំងការបញ្ចុះតម្លៃទៀតផង

  • សៅរ៍ ១៧ តុលា, ២០២០ ០៨:១១
ភ្នំពេញ៖ Pedro x Pepsi បានសហការគ្នាបង្កើតនូវ Collection ថ្មីផ្តាច់មុខ ដែលមានលក់នៅតែកម្ពុជាប៉ុណ្ណោះ។ សម្រាប់ការបង្កើតថ្មីនេះ គឺតំណាងឲ្យភាពក្លាហាន និងប្រកាន់ខ្ជាប់នូវភាពជាខ្លួនឯង សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរពិភពលោករបស់ពួកគេ។ នៅក្នុង Collection ថ្មី របស់ Pedro x Pepsi នេះ មានដូចជា កាបូបស្ពាយ  កូនកាបូប Sliders និងស្បែកជើងប៉ាតាផងដែរ។
Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ
កាបូបស្ពាយពីក្រោយនេះ គឺមានការច្នៃម៉ូដលាយបញ្ជូលជាមួយនឹងកំប៉ុង Pepsi ដែលមានកូនកាបូបតូចមួយ អាចដកដាក់ តាមការលេងស្ទាយ និងគ្រប់កាលៈទេសៈ។  ការលេងម៉ូដថ្មីជាមួយនឹងឆ្នូតពណ៌ខៀវ និងពណ៌ក្រហម តាមបែបកីឡា ដែលធ្វើឲ្យកាបូបទាំងមូលកាន់តែមានភាពទាក់ទាញ។ សម្រាប់ Sliders វិញ​ គឺមានភាពសាមញ្ញ ប៉ុន្តែវាមានភាពស្រស់ស្អាត និងទាក់ទាញ មានម៉ូដប្លែក ដូចគ្នាជាមួយនឹងស្បែកជើងប៉ាតានេះដែរ ដែលសាកសមទាំងបុរស និងនារី។
Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ
កាន់​តែ​ពិសេស​ទៀត​នោះ​ សម្រាប់​ហ្វេន​ Pepsi ទាំង​អស់​ដែល​តែង​តែ​សន្សំ​ពិន្ទុ​ និងអាចប្តូរយក collection ដ៏ស្រស់ស្អាតនេះបាន នៅ​ក្នុង​អេប​ Pepsi rewards ចាប់ពីថ្ងៃនេះតទៅ។ ដើម្បី​ប្តូរ​យក​រង្វាន់​ អ្នកអាចទៅកាន់ហាង Pedro សាខា​​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ភ្នំពេញ​ សាខា​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ សែន​សុខ និង សាខាព្រះសីហនុ ឥលូវ​នេះ ឬមកកាន់ទីស្នាក់ការក្រុមហ៊ុនប៉ិបស៊ីផ្ទាល់ក៏បាន។​ អ្នក​ក៏​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ 5%​ នៅ​ Pedro​ ដោយ​គ្រាន់​តែ​បង្ហាញ​ Pepsi Rewards ID របស់​អ្នក​ប៉ុណ្ណោះ​។ ប្រញាប់ឡើង សន្សំពិន្ទុបានកាន់តែច្រើន ប្តូរយកទំនិញណាមួយនៅក្នុង Collection ថ្មីនេះបានឥឡូវនេះផងដែរ។
Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ
គួរ​បញ្ជាក់​​ដែរ​ថា​ ការ​សហការ​គ្នា​រវាង​ Pedro និង Pepsi នេះ ​គឺ​ជា​ការ​សហការ​ដ៏​ធំ​សម្បើម​ប្រចាំ​ឆ្នាំ ២០២០ នេះ ​ដែល​បាន​សម្ពោធចេញលក់​​ជា​ផ្លូវ​ការ​ កាល​ពី ​ថ្ងៃ​ទី​១០ ​និង ​ទី១១ តុលា​កន្លង​ទៅ​ នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ភ្នំពេញ​ និង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ សែន​សុខ​ ​។ ​ចំពោះ​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​នូវ​ Pedro X Pepsi Collection ថ្មី​នេះ​ ក៏មាន​វត្តមាន កញ្ញា ​ Jany Min និង​លោក​ Sinora Roath ដែល​ជាតារាដ៏ល្បីនៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ ក៏​បាន​ចូល​រួម​ក្នុង​ការ​ unboxing នូវ​រូប​រាង​ថ្មី​ ប្លែក​ ស្អាត​ដាច់​ពី​គេ​នេះ​ដែរ ​។
Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ
ចង់​ឃើញ​ឲ្យ​កាន់​តែ​ច្បាស់​នូវ​រូប​រាង​ និង​​ម៉ូដ​ថ្មី​មួយ​នេះ​ អ្នក​អាច​អញ្ជើញ​ទៅ​មើល​ផ្ទាល់​នៅ​ ហាង​ Pedro គ្រប់​សាខា​ទាំង​អស់​ និង​លើ​អនឡាញ​ដោយ​ចូល​ទៅ​កាន់​វេប​សាយ​ [www.pedroshoes.com.kh/collections/pepsi-x-pedro]។​ប្រញាប់​ឡើង! ទំនិញមានកំណត់ណា៎!សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​៖ ·         ហ្វេស​ប៊ុក​ផេក​៖​ pedroshoes·         លេខ​ទូរស័ព្ទ​៖ 069 215 777·         វិប​សាយ ​៖ www.pedroshoes.com.kh ៕