ស្រាបៀរទឹកខ្មៅ ប្ល៊ែកផេនធ័រ ឈ្នះមេដាយមាសឆ្នាំ ២០២០ ពី Monde Selection!

  • សៅរ៍ ១៧ តុលា, ២០២០ ០៩:១២
ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២០ នេះ ស្រាបៀរ​ ប្ល៊ែកផេនធ័រ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវ​បានឆ្លង​កាត់​ការ​វាយ​តម្លៃ​ជា​ច្រើន​ដំណាក់កាល ដោយ​គណៈកម្មការ​ជំនាញស្រាបៀរ​អន្តរជាតិ។ ជាមហាកិត្តិយសដ៏ពិសេសពិសាល ដែលស្រាបៀរ ប្ល៊ែកផេនធ័រ បានឈ្នះមេដាយមាសសម្រាប់ឆ្នាំ ២០២០ ពីស្ថាប័នកំពូល Monde Selection។ សមិទ្ធផលដ៏អស្ចារ្យនេះ បានមកពី ប្ល៊ែកផេនធ័រ ជាស្រាបៀរស្តោតតែមួយគត់ ដែលត្រូវបានផលិតដោយប្រើគ្រឿងផ្សំពីស្រូវសាលីពណ៌ខ្មៅ និងផ្កាហប់ល្អបំផុតជាមួយ រសជាតិឈ្ងុយឆ្ងាញ់ខ្លាំងប្លែក បែបស្រទន់។ បន្ថែមពីនេះ វាមានជាតិអាកុល ចំនួន ៨% អស្ចារ្យបំផុតសម្រាប់អ្នក ដែលចង់ស្វែងរកនូវបទពិសោធន៍ដ៏ល្អឯកនៃការពិសាស្រាបៀរ។​គួរបញ្ជាក់​ផងដែរ​ថា មេដាយ Monde Selection ជាមេដាយអន្តរជាតិសម្រាប់ធានាគុណភាពភេសជ្ជៈ និងចំណីអាហារ ដែលមេដាយនេះត្រូវបានបង្កើតឡើងចាប់តាំង ពីឆ្នាំ១៩៦១ ដោយរៀងរាល់ឆ្នាំ អ្នកជំនាញអន្តរជាតិជាច្រើនរូប នឹងភ្លក់រសជាតិ និងវាយ តម្លៃផលិតផលផ្សេងៗនៅជុំវិញពិភពលោក។ ចំពោះស្រាបៀរ គណៈកម្មាធិការ នឹងវាយតម្លៃលើគុណភាពរបស់ស្រាបៀរនោះ ដោយផ្តោតទៅលើរសជាតិ វត្ថុធាតុដើម ការវេចខ្ចប់ និងការធ្វើតេស្ត សារធាតុគីមីក្នុងមន្ទីរពិសោធន៍។លោក Alexander Belkin ដែលជាប្រធានជាន់ខ្ពស់ផ្នែកស្រាបៀរ បានឲ្យដឹងថា៖គ្រប់ៗគ្នានៅក្នុងប្រទេសកម្ពុជាមិនថានៅទីក្រុង ឬនៅតាមបណ្តាខេត្ត អាចរីករាយ នឹងស្រាបៀរលំដាប់ពិភពលោកពី ប្ល៊ែកផេនធ័រ។ អ្នកអាចជាវបាននៅតាមហាងលក់ទំនិញ ឬតាមផ្សារនានាដែលនៅជិតអ្នកបំផុត៕ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
ស្រាបៀរទឹកខ្មៅ ប្ល៊ែកផេនធ័រ ឈ្នះមេដាយមាស ពី Monde Selection