មកវិញអាចនឹងឡើងជើងខ្លាំង! តារាវ័យក្មេងរបស់ Liverpool រូបនេះបានផ្លាស់ទៅលេងឲ្យ Blackburn ក្នុងកិច្ចខ្ចីសន្យាខ្ចីជើងជាផ្លូវការ

  • សៅរ៍ ១៧ តុលា, ២០២០ ១៣:១៦
អង់គ្លេស៖ ថ្មីៗនេះក្លិបហង្សក្រហម Liverpool បានសម្រេចឲ្យខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ Harvey Elliott ចាកចេញទៅលេងឲ្យក្លិប Blackburn Rovers ជាផ្លូវការក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាលពេញ។
កីឡាករ Harvey Elliott
ជាមួយគ្នានេះ Elliott រំពឹងទុកថារូបគេអាចនឹងចូលលេងជាជម្រើស១១នាក់ដំបូងឲ្យ Blackburn បានជាប់លាប់នៅក្នុងក្របខ័ណ្ឌ Championship រដូវកាល២០២០/២១នេះ។ Blackburn កំពុងតែឈរនៅលេខ៧មាន៧ពិន្ទុ ដោយ៤ប្រកួតដំបូងឈ្នះ២ ស្មើ១ ចាញ់១។ 
កីឡាករ Harvey Elliott
គួររម្លឹកដែរថាយុវជនជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានក្លិបលោកដែលដឹកនាំដោយលោក Jurgen Klopp ទិញពី Fulham មករួមក្រុមកាលពីឆ្នាំ២០១៩ ក្នុងនោះរូបគេបង្ហាញខ្លួនឲ្យឈុតធំ Liverpool បានចំនួនតែ៨ប្រកួតប៉ុណ្ណោះនៅក្នុងរដូវកាល២០១៩/២០កន្លងមកនេះ៕
កីឡាករ Harvey Elliott