Bale មាន​ឱ​កាស​ចូល​លេង​ក្នុង​ក្លិប ​Manchester​ United​ ប៉ុន្តែចុង​​ក្រោយ​​គាត់​​សម្រេចចិត្តផ្ទុយពីនេះ

  • សៅរ៍ ១៧ តុលា, ២០២០ ១១:១៤
លោក David Moyes បានលើកឡើងថា៖  ឱកាសគឺមានសម្រាប់កីឡាករ Gareth Bale ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ប៉ុន្តែកីឡាករ​ឆ្នើម​សញ្ជាតិវែលបានធ្វើការសម្រេចចិត្តដោយចូលលេងអោយក្រុម Real Madrid ជំនួស​វិញ។ស្របពេលដែល Bale បានបង្ហាញខ្លួនជាលើកទី២របស់ខ្លួននៅឯ Spurs ដោយប៉ះ​ជាមួយ​ក្លិប West Hamនៅថ្ងៃ អាទិត្យនេះ អ្នកចាត់ការសញ្ជាតិស្កុតឡេនគឺលោក David Moyes ក៏បាន និយាយ អំពីការ លេងរបស់កីឡាករ Bale ផងដែរ។ លោកបានបង្ហើបទៀតថា ដំបូងកីឡាកររូបនេះព្យាយាមចង់ចូលលេងនៅក្រុម Manchester United ប៉ុន្តែទីបំផុតកីឡាកររូបនេះបានសំរេចចិត្តទៅលេងអោយក្រុម Real Madrid ដែលជាកន្លែងដែលគាត់បានឈ្នះពាន រង្វាន់ Champions League ចំនួនបួន ហើយលោក Moyes យល់ថានេះជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។
លោក Moyes បាននិយាយថា៖ កីឡាករ Gareth Bale ប្រហែលជាកីឡាករ​ដំបូង​ដែលខ្ញុំបានគិតចង់បាននៅពេល ដែលខ្ញុំទទួលដំណែងជាអ្នគ្រប់គ្រងក្នុងក្លឹបនេះ។ ខ្ញុំចង់អោយ Gareth Bale ក្លាយជាកីឡាករដំបូងរបស់ខ្ញុំនៅ Manchester United ហើយខ្ញុំព្យាយាមទាក់ទងទៅគាត់ដើម្បីមកលេងនៅទីនេះ ដោយខ្ញុំបានផ្តល់​ប្រាក់​ច្រើន​ជាង ក្រុម Real Madrid ទៅទៀត ប៉ុន្តែចុងក្រោយគាត់នៅតែរើសយកក្រុម Real Madrid សំរាប់ការលេងរបស់គាត់។
Bale បានចូលរួមជាមួយ Tottenham ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពី Real Madrid កាលពីខែមុន ប៉ុន្តែគាត់មិនទាន់បង្ហាញខ្លួននៅឡើយទេ ខណៈពេលដែល​កីឡារកររូបនេះកំពុងបង្កើនការវិកហាត់របស់គាត់។ បន្ទាប់ពីការលេងដំបូងរបស់គាត់ជាមួយក្រុម Southampton គាត់បានចំណាយពេល​៦ឆ្នាំនៅឯ Spurs គឺពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣។ ក្នុងឆ្នាំ២០១៣ កីឡាករ Bale បានផ្លាស់ទៅលេងអោយក្រុម Real Madrid ដោយ បានឈ្នះពានចំនួន៤ផងដែរ៕