ក្រោយធ្លាយវីដេអូរថយន្ត ដេញបុកម៉ូតូយ៉ាងសាហាវ ស្រាប់តែ សាច់ញាតិជនបង្កចេញមុខនិយាយថា...

  • សៅរ៍ ១៧ តុលា, ២០២០ ១៣:៤៩
ភ្នំពេញ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសេរ៊ីទំនើបមួយគ្រឿង បានដេញបុកម៉ូតូ ថែមទាំងបានផ្ទុះវីដេអូហេតុការណ៍ស្រស់ៗ ធ្វើឲ្យប្រិយមិត្តមានការខឹងសម្បារ កើតទុក្ខមិនសុខចិត្តគ្រប់គ្នា។យោងតាមវីដេអូមួយនោះដែរ គេឃើញថា ហេតុ​ការណ៍​ដ៏សាហាវឃោរឃៅនេះ​ បានកេីតឡេីង​នៅ​វេលា​ម៉ោង​ ២៣​:២៤​ នាទី​ យប់​ថ្ងៃ​ទី​ ១៥​ តុលា​ ឆ្នាំ​ ២០២០ ដោយរថយន្តម៉ាក NX200T បើកដោយបុរសម្នាក់ មានមុខរបរជាពេទ្យធ្មេញ បើកបរនៅចំណុចផ្លូវលេខ១៧៣ កែងផ្លូវ លេខ៣២៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ បឹងកេងកង បុកពីក្រោយ និងថយមកកិន សម្លាប់បុរសម្នាក់ ដែលជាភាគីខាងម៉ូតូ ។យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបពត៌មានដ៏រន្ធត់មួយនេះហើយ ឃើញថាមានមហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក កើតទុក្ខមិនសុខចិត្តចំំពោះភាគីជាអ្នកបើកបររថយន្តយ៉ាងខ្លាំង ព្រមទាំងចាត់ទុកថានេះ ជាអំពើឃាតកម្មគិតទុកជាមុន ថែមទៀតផង។មិនយូរប៉ុន្មាន ស្រាប់តែ មុននេះបន្តិច មានដំណឹងលេចលឺពីសំណាក់ សាច់ញាតិជនបង្ក ថាមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ អំពើមនុស្សឃាតនោះទេ ប៉ុន្តែ ជាករណីដេញតាមចោរទៅវិញ ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាវពិតប្រាកដយ៉ាងណា ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ មានតែរង់ចាំសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតជាមុនសិន៕ប្រភព៖ ឧត្តមសេនីយ៍ ទី ចំរើនកុសល
ជនបង្ក
ជនបង្ក
ជនរងគ្រោះ
ជនរងគ្រោះ
ហេតុការណ៍កន្លែងកើតហេតុ