កម្រជួប! អ្នកនេសាទឥណ្ឌា ចាប់បានកូនត្រីឆ្លាមក្បាលពីរ យ៉ាងចម្លែក

ឥណ្ឌា៖ ថ្មីៗកន្លងទៅនេះ អ្នកនេសាទឥណ្ឌាម្នាក់ឈ្មោះ Nitin Patil  មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រទះឃើញកូនត្រីឆ្លាមក្បាលពីរដ៏ចម្លែក ខណៈពេលកំពុងនេសាទនៅក្នុងដែនសមុទ្រ ដែលស្ថិតនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយបុរសដែលមកពីភូមិ Satpati ស្រុក Palghar រូបនេះ មិនសូវចាប់អារម្មណ៍ទៅលើកូនត្រីដ៏កម្រនោះប៉ុន្មានឡើយ ដោយលោកគ្រាន់តែថតរូបទុកពីរបីសន្លឹក​ រួចហើយក៏បោះវាចោលវិញតែម្ដង។ ហើយពាក់ព័ន្ធនឹងមូលហេតុនេះ លោក Nitin បានមានប្រសាសន៍យ៉ាងដូច្នេះថា៖តែមិនយូរប៉ុន្មាន អ្នកនេសាទរូបនេះទើបដឹងថាត្រីដែលលោកចាប់បាននោះ ពិតជាមិនធម្មតាឡើយ។ លោកបាននិយាយទៀតថា៖ជុំវិញករណីនេះដែរ លោក បណ្ឌិត KV Akhilesh ជាក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌាគិតថា នេះជាលើកទីបីហើយ ដែលត្រីឆ្លាមក្បាលពីរត្រូវគេបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយលើកទីមួយរកឃើញនៅរដ្ឋ Gujarat កំឡុងឆ្នាំ១៩៦៤ និងមួយទៀត ក្នុងរដ្ឋ ​ Karnataka កំឡុងឆ្នាំ១៩៩១ ប៉ុន្ដែគេមិនបានថតរូបទុកនោះទេ៕សូមទស្សនារូបភាពខាងក្រោម៖
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ
កូនត្រីឆ្លាមក្បាលពីរដែលទើបរកឃើញ