ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ ដល់ទៅជាង៧លាននាក់

  • សៅរ៍ ១៧ តុលា, ២០២០ ១៤:០០
ម៉ុមបៃ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញឱ្យឃើញថា  តួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា​បានកើនឡើងដល់​ ៧.៤៣លាននាក់​ ​នៅថ្ងៃសៅរ៍នេះ ​បន្ទាប់ពីរកឃើញអ្នកថ្មីចំនួន ៦២,២១២នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។បច្ចុប្បន្ន​​ឥណ្ឌា​​​បានឡើងឈរនៅចំណាត់ថ្នាក់ទី២ ​ក្លាយជាប្រទេស​មានករណីឆ្លងជំងឺច្រើនបំផុត គឺបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង ៨.២លាននាក់។ ទន្ទឹមនឹងនេះ អាជ្ញាធរឥណ្ឌាកំពុងមានការព្រួយបារម្ភថាករណីឆ្លងអាចនឹងកើនឡើង​ថែមទៀត ខណៈពេលដែលរដូវបុណ្យទាននឹងមកដល់នាពេលខាងមុខនេះ​។គួរជម្រាបដែរថា ​ប្រទេសឥណ្ឌា​មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ជាង ១១ម៉ឺននាក់ អ្នកជាសះស្បើយជាង ៦លាននាក់ ខណៈអ្នកជំងឺ​ប្រហែល ៨០ម៉ឺននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
បុគ្គលិកសុខាភិបាលឥណ្ឌា ដើរបាញ់ថ្នាំសម្លាប់មេរោគ ខណៈពេលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើង
រដ្ឋMaharashtra គឺជាទីកន្លែងដែលមានករណីឆ្លងកូវីដ១៩ច្រើនជាងគេ នៅប្រទេសឥណ្ឌា