ពលរដ្ឋប្រមាណ៣០០គ្រួសារ ទទួលបានអំណោយពីការបរិច្ចាគរួមគ្នារវាង ភោជនីយដ្ឋានសួគ៌ា ក្រុមហ៊ុនមេហ្គាឌីស ក្រុមហ៊ុនគ្រឿងសម្អាងCoverderm អ្នកតំណាងស្ថានីយតូតាល់ខេត្តបាត់ដំបង រួមទាំងសប្បុរសជនជាច្រើនអ្នកទៀត!

  • សៅរ៍ ១៧ តុលា, ២០២០ ១៥:១២
បាត់ដំបង៖ ដោយឈរលើក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំ និងបុគ្គលិក  នៃភោជនីយដ្ឋាន សួគ៌ា ក្រុមហ៊ុន មេហ្គាឌីស (Megadis Co., Ltd) ក្រុមហ៊ុនគ្រឿងសម្អាង Coverderm អ្នកតំណាងស្ថានីយតូតាល់ខេត្តបាត់ដំបង និងសប្បុរសជនជាច្រើនអ្នកទៀត បានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារ ដើម្បីរួមចំណែកក្នុងការជួយសម្រាលដល់ការដោះស្រាយផលវិបាក របស់ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំស្នឹង ស្រុកបាណន់ និង ឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
សកម្មភាពពេលចែកអំណោយ
នៅក្នុងផងដែរ សម្ភារៈដែលសប្បុរសជនបាននាំយកទៅជួយប្រជាពលរដ្ឋ រួមមាន៖- អង្ករ ៣តោន- ត្រីខកំប៉ុង ៣០០យួរ- មី ៣០០កេស- ទឹកស៊ីអ៊ីវ ១០០យួរ- ប្រេងឆា ២០០ប៊ីដុង- និងថវិកាមួយចំនួន
សកម្មភាពពេលចែកអំណោយ
សូមជម្រាបផងដែរថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់៕សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព និងសូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ!
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ
សកម្មភាពពេលចែកអំណោយ