ចង់គាំង! ក្រោយឃើញ Lisa លេងទឹកមុខស្ងួត រាំក្បាច់សាហាវបែបនេះ (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ  ក្នុងកម្មវិធីកម្សាន្តល្បីបំផុតមួយ ប្រចាំប្រទេសកូរ៉េ «Knowing Brothers» របស់ទូរទស្សន៍ JTBC បានបង្ហាញវត្តមានរបស់ ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ចូលរួមលេង ជាភ្ញៀវកិត្តិយស។យ៉ាងណាមិញ នៅលើប៉ុស្តិ៍ Chanel ​យូធូប របស់កម្មវីធីល្បីមួយនេះ​ក៏បាន បង្ហោះវីដេអូ របស់សមាជិកកូនពៅនោះគឺ Lisa បានបង្ហាញនូវក្បាច់រាំ យ៉ាងរស់រវើក ជាពិសេសនោះ​ក៏បានធ្វើឲ្យកម្មវីធីកាន់តែសប្បាយ នៅពេលតារាស្រីរូបនេះ បានរាំបទ បែកស្លុយ នៃបទចម្រៀងថៃ។តាមរយៈវីដេអូខាងក្រោម កញ្ញា Lisa បានបង្ហាញសមត្ថភាព ក្នុងបទចម្រៀង របស់ Chris Brown ជាមួយ ចង្វាក់ R&B និង Hip Hop បានធ្វើតារាស្រីជនជាតិថៃម្នាក់នេះ បញ្ចេញក្បាច់រាំ យ៉ាងមានភាពជឿជាក់ភ្លាមៗតែម្តង ជាមួយរាងកាយ ស៊ីជាមួយចង្វាក់បទភ្លេង។លើសពីនេះទៀតសោត ចូលមកបទទី២ ដែលជាបទ «Pu Klap Epi» ដែលជាបទកំពុងពេញនិយមនៅប្រទេសថៃ    ដោយ Lisa មិនបានបង្អង់យូរ ក៏បាន បង្ហាញស្ទីលរាំនៃបទចម្រៀង មើលទៅពិតជាដូចមែនទែន ជាពិសេសនោះ បានលេងទឹកមុខដ៏សែនស្មើទៀតនោះ បានធ្វើឲ្យអ្នកគ្រប់គ្នាផ្ទុះសំណើចខ្លាំង ជាពិសេសនោះ អ្នកទស្សនាតែម្តង៕សូមទស្សនាវីដេអូខាងក្រោម៖
BLACKPINK
Lisa
Lisa
Lisav