រដ្ឋមន្ត្រីការបរទេសអូទ្រីស ឆ្លងជំងឺកូវីដ១៩

  • សៅរ៍ ១៧ តុលា, ២០២០ ១៤:៥៩
វីយែន៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេស​អូទ្រីស ដែលដកស្រង់សម្តីអ្នកនាំពាក្យក្រសួង បាន​ឱ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីស លោក Alexander Schallenberg បានធ្វើតេ​ស្តវិជ្ជមានជំងឺកូវីដ១៩។គួរឱ្យដឹងដែរថា លោក Schallenberg ត្រូវ​បានគេសង្ស័យថាទំនងជា​ឆ្លង​ជំងឺកូវីដ១៩ ខណៈពេលលោកចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីសហភាពអឺរ៉ុប​ នៅក្នុងប្រទេសលុចសំបួរកាលពីថ្ងៃច័ន្ទ។ ហើយ​ករណីឆ្លងជំងឺកូវីដ១៩របស់លោក បានជម្រុញឱ្យសមាជិក​​ក្នុងជួររដ្ឋាភិបាលអូទ្រីសទាំងអស់ ត្រូវ​ធ្វើតេស្តជំងឺនៅថ្ងៃសៅរ៍នេះ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាល៕
លោកAlexander Schallenberg