អបអរផង! គង់ ចាន់ស្រីមុំ តារាខ្មែរទី២ បន្ទាប់ពី សុគន្ធកញ្ញា មានអ្នក Follow ក្នុងInstagram រហូត1M

កម្សាន្ត៖ Instagram ជា​បណ្តាញ​សង្គម​មួយ ​ដែលឈរនៅលេខរៀងទី១ ​មាន​ចំនួន​អ្នក​ប្រើប្រាស់ ​ច្រើន​ជាង​១ ប៊ី​លាន​នាក់ ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះ​ភាគច្រើន ​គឺជា​​​យុវវ័យ​​ ​អ្នកសិល្បៈ រួម​ទាំងបុគ្គល មាន​ឥទ្ធិពល​​ល្បីៗ ជា​ច្រើន​នៅទូទាំង ពិភពលោក​។ វា​ជា​បណ្តាញ​សង្គម​មួយ ​ដែល​បណ្តុំ​ទៅ​ដោយ​ ការ​ចែក​រំលែក​រូបភាព វីដេអូ រួម​ទាំងការ​ផ្សព្វផ្សាយ ​នៅ​ផលិត​ផ្សេងៗ ដែលវា​មាន​សុវត្ថិភាព និង​ភាព​ឯកជន​ ជាងបណ្តាញសង្គម​ដទៃទៀត។ ងាក​មក ​ប្រទេសកម្ពុជា​យើង​វិញ ​ក៏មិនខុស​គ្នា​ដែរ​ ​មានយុវវ័យ​ បុគ្គលល្បីៗ និង​​អ្នកសិល្បៈប្រចាំ ប្រទេសខ្មែរ​ជា​ច្រើន ដែល​​មាន​គរណី​Instagram ផ្ទាល់​ខ្លួន។ ដោយ​ភាគច្រើន ​ធ្វើ​ការ​ចែក​រំលែក​ពី ​រូប​ភាពនៃ ការ​ដើរកម្សាន្ត ជីវិតគ្រួសារ ការ​ងារ និង​ការ​ផ្សព្វផ្សាយ​ពី មុខរបរផ្សេងៗជាដើម​។ ដោយ​ឡែក​ គេសង្កេត​ឃើញ​ថា ក្នុង​ចំណោម​ អ្នកសិល្បៈក្នុងស្រុកខ្មែរ ​ទាំង​អស់​ដែល​លេង ​នៅ​បណ្តាញ​សង្គម​Instagram គឺ​​មាន​តារាស្រី​​​២​រូប ​ដែល​អាចអូសទាញ ​បាននៅ​ចំនួន​អ្នក​ចុច​ Follow កើន​ឡើង​រហូតដល់​១ លាន​នាក់ ដែល​ចំនួន​នេះ​ នៅមិនទាន់​មាន​អ្នកសិល្បៈ ក៏​ដូចជា​បុគ្គល​ល្បី​រូប​ណា ក្នុង​ប្រទេ​សខ្មែរ អាច​ទទួលបាន ​នៅ​ឡើយ​នោះទេ៕ ១. តារាចម្រៀង ​ឱក សុគន្ធកញ្ញា ចំនួន​follower 1.1M
តារាចម្រៀង ​ឳក សុគន្ធកញ្ញា
តារាចម្រៀង ​ឳក សុគន្ធកញ្ញា
គរណីInstagram តារាចម្រៀង ​ឳក សុគន្ធកញ្ញា
គរណីInstagram តារាចម្រៀង ​ឳក សុគន្ធកញ្ញា
២. តារាសម្តែង គង់ ​ចាន់​ស្រីមុំ ចំនួន​follower 1M
គង់ ​ចាន់​ស្រីមុំ
គង់ ​ចាន់​ស្រីមុំ
គរណីInstagram របស់​តារាសម្តែងគង់ ចាន់​ស្រីមុំ
គរណីInstagram របស់​តារាសម្តែងគង់ ចាន់​ស្រីមុំ