ទោះមិនទាន់រៀបការនឹងគ្នា! Travis Scott​ ធ្វើជាឪពុកដ៏ល្អ មើលថែកូនស្រីយ៉ាងកក់ក្តៅ

បរទេស៖ ទទួលស្គាល់ពីភាពល្បីល្បាញរបស់តារាចម្រៀងស្បែកខ្មៅ សញ្ជាតិអាមេរិក Travis Scott គឺមានជាច្រើនឆ្នាំមកហើយ ដោយកេរ្តិ៍ឈ្មោះបានល្បីសុះសាយទូទាំងប្រទេសតែម្តង។ជាការពិតណាស់ ដោយសារតែទេពកោសល្យដ៏ល្អឯកនិង ការស្រលាញ់ចូលចិត្តទៅលើខាងវិស័យសិល្បៈនេះហើយទើបធ្វើឲ្យ រូបគេអាចឈានដល់ចំណុចកំពូលជាមួយតារាផ្សេងៗទៀតបាន អាចនិយាយបានថាអាជីពជាតារាចម្រៀងគឺទទួលបានជោគជ័យបាត់ទៅហើយ ដូច្នេះហើយការងារសិល្បៈត្រូវធ្វើបន្ថែមក៏កាន់តែកើនឡើងជាលំដាប់ប៉ុន្តែតារារូបនេះចេះបែងចែក ពេលវេលាបានត្រឹមត្រូវ ដោយតែងតែ យកពេលវេលាដែលសេសសល់ ទៅដើរកម្សាន្តជាមួយគ្រួសារជានិច្ច។ដោយឡែក ក្រៅពីការងារមម៉ាញឹកក្នុងវិស័យសិល្បៈ ស្ទើរតែគ្មានពេលទំនេរនិង សម្រាកគ្រប់គ្រាន់នោះ តារាប្រុសរូបនេះក៏បាន បំពេញតួនាទីជាឪពុកដ៏អស្ចារ្យ ដោយតែងតែយកចិត្តទុកដាក់ បីបម ថ្នមថ្នាក់Stormi ដែលជាកូនស្រីជាទីស្រលាញ់ជានិច្ច មិនថាត្រឹមសុខភាពផ្លូវកាយទេតែមួយមុខនោះទេ។ជាងនេះទៅទៀតអារម្មណ៍ផ្លូវចិត្តវិញ Travis Scott ក៏បាននិយាយប្រាប់ដំបូន្មានក៏ដូចជាលើកទឹកចិត្ត ដល់កូនស្រី ឲ្យចេះតស៊ូមានជំនឿចិត្តលើខ្លួនឯង ទោះបីរូបនាងជាស្រីក៏ដោយក៏អាចធ្វើៗបានដូចបុរសៗផងដែរ ដោយសម្តីឪពុកវ័យ២៨ឆ្នាំរូបនេះបាននិយាយថា៖ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នាគោរពសម្តីនិង គាំទ្រការលើកឡើងរបស់  Travis Scott ដោយនិយាយថាតារាម្នាក់នេះគឺជាអាយដលដ៏មានទេពកោសល្យទាំងនៅលើឆាកនិង ថែមទាំងជាឪពុកដ៏អស្ចារ្យម្នាក់សម្រាប់កូនស្រីនិង ថែមទាំងជាសង្សារដ៏ល្អសម្រាប់ Kylie Jennerផងដែរ៕សូមចូលមើលរូបភាពខាងក្រោម៖
Travis Scott
Travis Scott
StormiនិងTravis Scott
Travis Scottនិង Stormi
Travis Scottនិង Stormi
Travis Scottនិង Stormi
Travis Scott Stormiនិង Kylie Jenner
Travis Scott Stormiនិង Kylie Jenner