កីឡ​ដ្ឋាន​ល្បី​ៗ​ទាំង​ ១០​នេះ​ ផ្ទុក​​អ្នក​​​ទស្ស​នា​​​​បាន​​ច្រើន​​​​ជាង​គេ​​បំ​ផុត​​នៅ​​លើ​​ពិភព​​​​លោក​​

  • សៅរ៍ ១៧ តុលា, ២០២០ ១៦:៣៥
កីឡដ្ឋាន ជាកន្លែងលេងកីឡា សម្រាប់រៀបចំនៅព្រឹត្តការណ៍កីឡាផ្សេងៗ ឬប្រគំតន្រ្តីជា​ដើម​។​​ រចនាសម្ព័នដែលមានរាងជារង្វង់ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យអ្នកទស្សនា​ឈរ ឬអង្គុយមើលព្រឹត្តិការណ៍កីឡានានា ។ ខាងក្រោមនេះគឺជាកីឡដ្ឋានទាំង ១០ ដែលផ្ទុកអ្នកទស្សនាបានបានច្រើនជាងគេ ៖ ១ . កីឡដ្ឋាន Rungrado 1st of May
កីឡដ្ធានRungrado 1st of May
កីឡដ្ធានមួយនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានបើកសម្ភោធជាផ្លូវការ នៅថ្ងៃទី ១ ខែឧសភាឆ្នាំ ១៩៨៩ ។ កីឡដ្ឋាននេះមានកម្ពស់ ៦០ ម៉ែត្រ អាចផ្ទុកអ្នកទស្សនាបាន ១៥០ ០០០ នាក់។២ . កីឡដ្ឋាន Michigan
កីឡដ្ធានMichigan
កីឡដ្ធានមួយនេះ មានទីតាំងស្ថិតឯសហរដ្ឋអាមេរិក បើកប្រើប្រាស់លើកដំបូងក្នុងឆ្នាំ ១៩២៧ អាចផ្ទុកអ្នកទស្សនាបានត្រឹមតែ ៧២​ ០០០ ។ កីឡដ្ឋាននេះ បានឆ្លងកាត់ការកែលម្អអស់រយៈពេលជាច្រើនឆ្នាំ ទើបមកដល់ឆ្នាំ ២០១៥ រហូតដល់បច្ចប្បន្ន​នេះ អាចផ្ទុកអ្នកទស្សនាបានសរុប ១១៥ ១០៩ នាក់ ។៣ . កីឡដ្ឋាន Beaver
កីឡដ្ធានBeaver
កីឡដ្ឋានមួយនេះ មានទីតាំងស្ថិតឯសហរដ្ធអាមេរិច សាងសង់ឡើងក្នុងឆ្នាំ ១៩៦០ កីឡដ្ឋានមួយនេះមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបាន ១០៦ ៥៧២ នាក់ ។ កាលពីឆ្នាំ ២០១៨ ក្នុងការប្រកួតបាល់ឱបរវាងក្រុម Penn State Nittany Lions និង Ohio State គឺបានបំបែកកំណត់ត្រាអ្នកច្រើនជាងគេគឺដល់ទៅ ១១០ ៨៨៩ នាក់ ។៤ . កីឡដ្ឋាន Ohio
កីឡដ្ធានOhio
កីឡដ្ឋានមួយនេះ មានទីតាំងស្ថិតឯរដ្ឋ Ohio សហរដ្ធអាមេរិច បានបើកសម្ភោធន៍ជាផ្លូវការនៅ ថ្ងៃទី ៧ ខែតុលាឆ្នាំ ១៩២២ លើផ្ទៃដីទំហំ ៤ ហិចតា ។ វាមានកម្ពស់ ៥១ ម៉ែត្រ អាចផ្ទុកអ្នកទស្សនាបាន ១០៤ ៩៤៤​ នាក់ ។ ៥ . កីឡដ្ឋាន Kyle Field
កីឡដ្ធានKyle Field
Kyle Field ជាកីឡាដ្ឋានបាល់ទាត់ដែលមានទីតាំងនៅបរិវេណសាកលវិទ្យាល័យ Texas A&M University ស្ថិតនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ វាជាផ្ទះរបស់ក្រុមបាល់ទាត់ Texas A&M Aggies ត្រូវបានសាងសងឡើងក្នុងឆ្នាំ ១៩២៧ អាចផ្ទុកអ្នកទស្សនាបាន ១០២ ៧៣៣​ នាក់ ។ ៦ . កីឡដ្ឋាន Neyland
កីឡដ្ធានNeyland
កីឡដ្ឋាន Neyland គឺជាកីឡដ្ឋានកីឡាមួយក្នុងទីក្រុង Knoxville រដ្ឋ Tennessee សហរដ្ឋអាមេរិក។ វាជាផ្ទះរបស់ក្រុមបាល់ទាត់អ្នកស្ម័គ្រចិត្ត Tennessee និងជាកន្លែង​សម្រាប់ការប្រកួតពិព័រណ៍បាល់ទាត់ជាតិជាច្រើន បើកប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩២១។ សមត្ថភាពផ្លូវការរបស់កីឡាដ្ឋានគឺអាចផ្ទុកអ្នកទស្សនា ១០២ ៤៥៥ នាក់។ ៧. កីឡដ្ឋាន Tiger
កីឡដ្ធានTiger
មានទីតាំងស្ថិតនៅទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក ត្រូវបើក​ប្រើប្រាស់​ជា​ផ្លូវការនៅ ថ្ងៃទី ២០ ខែមេសាឆ្នាំ ១៩១២ ។ សមត្ថភាពផ្លូវការរបស់កីឡាដ្ឋានគឺអាចផ្ទុក​អ្នក​ទស្សនា ១០២ ៣២១ នាក់ ។៨ . កីឡដ្ឋាន Bryant-Denny
កីឡដ្ធាន Bryant-Denny
កីឡដ្ឋាន Bryant-Denny គឺជាកីឡដ្ឋានខាងក្រៅមួយនៅភាគអាគ្នេយ៍​សហរដ្ឋអាមេរិក​នៅលើបរិវេណសាកលវិទ្យាល័យ University of Alabama នៅរដ្ឋ Tuscaloosa ។ វាជាទីលានប្រកួតរបស់ក្រុមបាល់ទាត់ Alabama Crimson Tide ។ ត្រូវបើកប្រើប្រាស់​ជា​ផ្លូវការនៅ ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ១៩២៩ អាចផ្ទុកអ្នកទស្សនាបាន ១០១ ៨២១​ នាក់ ។៩ . កីឡដ្ឋាន Darrell K Royal - Texas Memorial
កីឡដ្ធានDarrell K Royal - Texas Memorial
មានទីតាំងស្ថិតនៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ត្រូវបើកប្រើប្រាស់​ជាផ្លូវការនៅ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ។ សមត្ថភាពផ្លូវការរបស់កីឡាដ្ឋាន​គឺអាចផ្ទុក​អ្នកទស្សនា ១០០ ១១៩ នាក់ ។១០ . កីឡដ្ឋាន Melbourne Cricket Ground
កីឡដ្ធានMelbourne Cricket Ground
Melbourne Cricket Ground ជាកីឡដ្ឋាន ដែលត្រូវបានគេស្គាល់ថា“ The G” គឺជាកីឡដ្ឋានកីឡាអូស្រ្តាលីមួយដែលមានទីតាំងស្ថិតនៅក្នុងសួន Yarra Park ទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្រ្តាលី ។ ត្រូវបានសាសងឡើងក្នុងឆ្នាំ ១៨៥៣ អាចផ្ទុកអ្នកទស្សនាបាន ១០០ ០២៤ នាក់៕