កូនប្រុសសុខចិត្ដពន្លឿនថ្ងៃរៀបការ ព្រោះខ្លាចអវត្ដមានម្ដាយ ដែលកើតជំងឺមហារីកដំណាក់កាលទី៤

សិង្ហបុរី៖ ពិធីមង្គការមួយនៅប្រទេសសិង្ហបុរី ត្រូវបានកូនកំលោះសម្រេចចិត្ដរៀបចំមុនថ្ងៃកំណត់ បន្ទាប់ពីម្ដាយរបស់គាត់ពិនិត្យឃើញជំងឺមហារីកលំពែងដំណាក់កាលទី៤ កាលពីខែកក្កដាកន្លងទៅនេះ។តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ដំបូងឡើយកូនប្រុសដែលមានឈ្មោះថា ឆៃ ហ្វូ យ៉ុង គ្រោងនឹងរៀបចំពិធីមង្គលការរបស់ខ្លួននៅឆ្នាំ២០២១ ឯណោះ ប៉ុន្ដែបន្ទាប់ពីម្ដាយរបស់លោកពិនិត្យឃើញថាកើតជំងឺមហារីកមក លោកក៏សម្រេចចិត្ដពន្លឿនកាលបរិច្ឆេទ មកធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០វិញ ដើម្បីសម្រេចបំណងតែមួយគត់របស់ម្ដាយ ដែលចង់ចូលរួមថ្ងៃដ៏ពិសេសរបស់កូនប្រុស។ជុំវិញការសម្រេចចិត្ដនេះដែរ បុរសវ័យ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន The Straits Times ថា៖ទន្ទឹមនឹងនេះដែរ ក្រុមគ្រួសាររបស់អ្នកស្រី ហាយ (ម្ដាយរបស់លោក ឆៃ)  ក៏ព្រួយបារម្ភរឹតតែខ្លាំងថែមទៀត ព្រោះនៅមុនថ្ងៃរៀបការសប្ដាហ៍ ស្ថានភាពជំងឺរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ។តែយ៉ាងណាមិញ ​នៅទីបំផុតអ្នកជំងឺវ័យ៧១ឆ្នាំរូបនេះ អាចសម្រេចបំណងប្រាថ្នាចុងក្រោយរបស់ខ្លួនចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដ៏​ឱឡារិករបស់កូនប្រុស ទោះបីគាត់ត្រូវសម្រាកនៅលើគ្រែ និងអមដំណើរដោយរថយន្ដសង្គ្រោះបន្ទាន់ក៏ដោយ៕សូមទស្សនារូបភាពខាងក្រោម៖
លោក ឆៃ និងម្ដាយ
លោក ឆៃ រួមទាំងប្រពន្ធ និងម្ដាយ
ម្ដាយរបស់លោក ឆៃ
ពិធីមង្គលការ
ពិធីមង្គលការ
ក្រុមគ្រួសាររបស់ ឆៃ