ក្រពើមួយក្បាល ដែលរួចចេញពីកសិដ្ឋានមួយ ចាប់បានហើយ មុននេះបន្តិច

  • សៅរ៍ ១៧ តុលា, ២០២០ ១៩:១៤
ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ពីរឿងរ៉ាវមួយ ដែលមានក្រពើមួយក្បាល រួចចេញ ពីកសិដ្ឋាន នៅសង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ភ្នំពេញ​  កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០ ដែលមានការភ្ញាក់ផ្អើលពីសំណាក់មហាជន ខណៈទឹកជំនន់ជន់លិចខ្លាំង នៅបណ្តាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ។ប៉ុន្តែនាពេលនេះ វេលាម៉ោង ៦៖៤៥នាទី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋ បានចាប់បានក្រពើមួយនេះវិញ ដោយចងខ្សែយ៉ាងមាំ ដែលបង្កការចាប់អារម្មណ៍មិនតិចទេ​ ជាមួយនឹង ទិដ្ឋភាពមួយនេះ បើយោងតាម ផេកផ្លូវការរបស់ABC បានចុះផ្សាយមុននេះបន្តិច៕
ក្រពើមួយក្បាលដែលរួចចេញ
ក្រពើមួយក្បាលដែលរួចចេញ
ក្រពើមួយក្បាលដែលរួចចេញ
សំណេររបស់ផេក ABC