មិនធ្លាប់ដឹងសោះថា ការទទួលទានទឹកផ្លែឈើឈើរី ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងបែបនេះ

ទឹកមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយរបស់យើង ហើយការផឹកទឹកចំនួន ៣-៤ លីត្រក្នុងមួយថ្ងៃអាចជួយដល់សុខភាពបានយ៉ាងច្រើន។ ក្រៅពីទឹកតើមានប្រភេទភេសជ្ជៈណាដែលអាចជួយដល់សុខភាពយើងបាន? យើងសូមណែនាំលោកអ្នកឱ្យទទួលទានទឹកផ្លែឈើឈើរី (Cherry Juice) ដើម្បីសុខភាព។ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការទទួលទានទឹកផ្លែឈើឈើរី៖១. ល្អដល់សុខភាពបេះដូងត្រឹមត្រូវហើយ ទឹកផ្លែឈើឈើរីអាចជួយការពារបេះដូងរបស់អ្នកឱ្យបានយូរអង្វែង។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងទឹកផ្លែឈើឈើរី (Cherry Juice) នឹងជួយធ្វើឱ្យសម្ពាធឈាមមានភាពប្រសើរឡើង ហើយវានឹងទៅជួយ ទប់ស្កាត់សារជាតិកូឡេស្តេរ៉ុល (អាក្រក់) បានទៀតផង។ លោក Kelly Jones មានប្រសាសន៍ថា ទឹកផ្លែឈើឈៀររី  គឺសំបូរទៅដោយសារជាតិ Polyphenol Anthocyanins ដែលត្រូវបានគេស្គាល់ថាមានមុខងារប្រឆាំងនឹងការរលាក និងរួមចំណែកជួយដល់ប្រព័ន្ធប្រឆាំងអុកស៊ីតកម្មឱ្យដំណើរការបានល្អ។២. វាអាចជួយឱ្យអ្នកគេងលក់ស្រួលការទទួលទានទឹកផ្លែឈើឈៀររីមុនចូលគេង វានឹងជួយឱ្យយើងគេងលក់ស្រួល ព្រោះវាសំបូរទៅដោយជាតិ Melatonin ដែលវាមានតួនាទីយ៉ាងសំខាន់សម្រាប់វដ្តនៃការគេងឱ្យមានសុខភាពល្អ។
រូបតំណាង
៣. ជួយពន្លឿននៃការវិវត្តន៍របស់សាច់ដុំ​ឱ្យមានសុខភាពល្អការទទួលទានទឹកផ្លែឈើឈើរី (Cherry Juice) ក្រោយពេលធ្វើលំហាត់ប្រាណ ជាវិធីដ៏ល្អដើម្បីជួយពន្លឿន នៃការការវិវត្តន៍របស់រសាច់ដុំ។ បើលោកអ្នកទទួលទានជាប្រចាំវាអាចមានអត្ថប្រយោជន៍ទាំងការលូតលាស់សាច់ ដុំនិងទប់ស្កាត់ការរមួលក្រពើ។៤. ការពារពីជំងឺរលាកសន្លាក់ឆ្អឹងការស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលទទួលទានទឹកផ្លែឈើឈើរី ជារៀងរាល់ថ្ងៃគឺធ្វើឱ្យយើងសន្លាក់ឆ្អឹងមានសុខភាពល្អ ហើយវាជួយការពារពីការឈឺសន្លាក់ឆ្អឹងនៅពេលយើងឈានដល់វ័យ ចាស់បានទៀតផង៕