នោះៗ! R. Madrid កំពុងសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកពីររូបនេះ ដើម្បីមកជំនួសតំណែងលោក Zidane

  • សៅរ៍ ២៤ តុលា, ២០២០ ១៣:៥៤
អេស៉្បាញ៖ កៅអីរបស់លោក Zinedine Zidane នៅ Real Madrid កំពុងតែឡើងកម្តៅហើយ ក្រោយក្លិបយក្សអេស៉្បាញមួយនេះទទួលរងបរាជ័យ២ប្រកួតជាប់គ្នា ដោយចាញ់ក្លិប Cádiz នៅ La Liga និងចាញ់ Shakhtar Donetsk នៅ Champions League ។​
ក្រុមកីឡាកររបស់ក្លិប Real Madrid
លោកZinedine Zidane
ស្របពេលជាមួយគ្នានេះ Real Madrid កំពុងសម្លឹងឃើញបេក្ខភាពពីររូបដែលអាចមកដឹកនាំក្លិបជំនួសលោក Zinedine Zidane បានពោលគឺលោក Raúl González និងលោក Mauricio Pochettino ។ គួរឲ្យដឹងដែរថា Raul កំពុងតែដឹកនាំក្រុម Real Madrid Castilla ក្នុងលីគលំដាប់ទី៣របស់អេស៉្បាញ ចំណែកឯ Pochettino វិញកំពុងតែនៅទំនេរ ក្រោយចាកចេញពី Spurs ក្នុងឆ្នាំ២០១៩ ដោយលោកមិនទាន់សម្រេចចិត្តទៅធ្វើការដឹកនាំក្លិបណាមួយនៅឡើយទេ។
លោកRaúl González
លោកMauricio Pochettino
យ៉ាងណាមិញលោក Zinedine Zidane អាចនឹងមានឱកាសស្តារមុខមាត់ឡើងវិញ ប្រសិនបើដឹកនាំ Real Madrid បានល្អជាងនេះនៅក្នុងការប្រកួតខាងមុខ។ ហើយយប់នេះ Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់ដឹកដី Camp Nou ក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ Barcelona
លោកZinedine Zidane