បានទាំងព្រម! Park Seo Joon មិនត្រឹមសង្ហា មានលុយទិញអគារតម្លៃរាប់លានដុល្លារទៀត

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៣ ខែតុលា Naver បានរាយការណ៍ថា តារាសម្តែងប្រុសលោក Park Seo Joon បានទិញអគារកម្ពស់ ៦ជាន់មានតម្លៃរហូតដល់ ៩,៧ លានដុល្លារឯណោះ ដែលអគារនេះដែរ មានបន្ទប់ក្រោមដី និង ៥ ជាន់ពីលើ ដែលស្ថិតនៅក្នុងសង្កាត់ Shinsadong នៃតំបន់ Gangnam ។យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានបញ្ជាក់ទៀតដែរថា តារាសម្តែងរូបនេះបានទិញ អគារមួយនេះ នៅក្បែរស្ថានីយ៍ដឹកជញ្ជូនសាធារណៈ ដែលជាតំបន់ពាណិជ្ជកម្មយ៉ាងសំខាន់  ងាយស្រួលសម្រាប់ការដឹកជញ្ជូន មានចរាចរណ៍ផ្លូវធំ ដោយវាតំបន់ដែលមានតម្លៃថ្លៃ យ៉ាងកត់សម្គាល់។បន្ទាប់ពីបាន ក្លាយជាម្ចាស់អគារនេះ តារាសម្តែងប្រុសរូបនេះ បានដាក់ជួល ឲ្យមិត្តភក្តិរបស់លោក បានហាងកាត់សក់ដោយការជួលក្នុងតម្លៃទាបជាងទីផ្សារថែមទៀត ដែលនេះគឺជា សកម្មភាពប្រពៃ បានជួយសម្រួលដល់អាជីវកម្មទាំងឡាយ ដែលត្រូវបានរងប៉ះពាល់ដោយការរីករាលដាល នៃរដូវកាលកូវីដ១៩ ផងដែរ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកអចលនទ្រព្យ បាននិយាយថា តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ អាចចំណេញបានប្រហែល ៤ ពាន់លានវ៉ុន (៣.៥ លានដុល្លារ) មួយឆ្នាំទៀតទៅមុន បើសិនរូបលោក ដាក់លក់អចលនទ្រព្យនាពេលអនាគត៕សូមទស្សនារូបខាងក្រោម៖
Park Seo Joon
Park Seo Joon
Park Seo Joon
Park Seo Joon