សន្លប់ទៀតហើយសប្ដាហ៍នេះ! ពុទ្ធ ម៉ាណូយ ចូល១ដៃរបស់ យុគ យក្សផ្លែ សន្លប់ឈឹងត្រឹមទឹក១ (មានវីដេអូ)

  • សៅរ៍ ២៤ តុលា, ២០២០ ១៤:៣៨
ភ្នំពេញ៖ បើកឆាកប្រកួតវគ្គជម្រុះ ជើងឯកកម្ពុជា សង្វៀនគុនខ្មែរ រដូវកាលទី៥ក្រុមទី១ នៅលើប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកប្រដាល់មកពីខេត្តបាត់ដំបង កីឡាករ យុគ យក្សផ្លែ បានប៉ះគ្នាជាមួយកូនសិស្សលោកគ្រូ ឃុន សិរីយ៉ា កីឡាករ ពុទ្ ធម៉ាណូយ នៅសង្វៀន CNC ព្រឹកថ្ងៃសៅរ៍នេះ។យ៉ាងណាមិញ ការប្រកួតនេះ រៀមច្បង យុគ យក្សផ្លែ ប្រើពេលត្រឹម១នាទី ប៉ុណ្ណោះក្នុងទឹកទី១ ក្នុងការផ្ដួលកីឡាករ ពុទ្ធ ម៉ាណូយ ឲ្យបោះបង់ការប្រកួត តាមរយៈការប្រើកណ្ដាប់ធ្ងន់ៗ វាយចូលផ្ទៃមុខរបស់ ម៉ាណូយ
កីឡាករ ពុទ្ធ ម៉ាណូយ សន្លប់
កីឡាករ យុគ យក្សផ្លែ
គួររម្លឹកដែរថា កាលពីសប្ដាហ៍មុន ពុទ្ធ ម៉ាណូយ ក៏ចាញ់សន្លប់ផងដែរ ពោលគឺត្រូវអជ្ញាកណ្ដាលបញ្ឃប់ការប្រកួតត្រឹមទឹក២ បន្ទាប់ពីចូលមួយជង្គង់ពេញរបស់កូនប្រុសអធិរាជគុនខ្មែរ កីឡាករ អេ អាំរីនភូថង៕បើចង់ឃើញការប្រកួតជក់ចិត្តយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖