តម្លៃខ្លួន៩០លាន! Man UTD ស្ថិតក្នុងចំណោមក្លិបយក្សទាំង៥ដែលកំពុងចង់បានកីឡាករកំពូលល្បឿនរូបនេះទៅរួមក្រុម

  • សៅរ៍ ២៤ តុលា, ២០២០ ១៤:៥៦
បរទេស៖ បើទោះបីជាមិនទាន់អាចរកគ្រាប់បាល់បានឲ្យ Wolves នៅក្នុងរដូវកាលថ្មីនេះក៏ពិតមែន ប៉ុន្តែកីឡាករមាឌធំវ័យ២៤ឆ្នាំ Adama Traore កំពុងតែធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាមានការភ្ញាក់ផ្អើលពីសមត្ថភាពរបស់គេ ទាំងល្បឿននិងបច្ចេកទេសក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប ។
កីឡាករ Adama Traore
ហើយបើគេហទំព័រ Calciomercato របស់អ៊ីតាលីបានឲ្យដឹងថាក្លិបបិសាចក្រហម Manchester United កំពុងតែមានចំណាប់អារម្មណ៍ខ្លាំងក្នុងការផ្ទេរយករូបគេមករួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ ហើយក្រៅពី Man UTD នៅមានក្លិបធំៗចំនួន៤ទៀតកំពុងតែមានគម្រោងតាមទិញយកកីឡាករជម្រើសជាតិអេស៉្បាញរូបនេះពី Wolves ក្នុងនោះមានដូចជាក្លិប Liverpool, Manchester City, Barcelona និង Juventus ។ 
កីឡាករ Adama Traore
ដោយឡែក Wolves អាចនឹងទាមទារតម្លៃខ្លួនកីឡាកររូបនេះរហូតដល់ទៅ៩០លានផោន (ឬប្រមាណ១១៧លានដុល្លារ) ប្រសិនបើក្លិបទាំង៥ខាងលើនេះចង់ទិញយករូបគេទៅរួមក្រុម។ ហើយថ្មីៗនេះដែរ Adama Traore ក៏បានយល់ព្រមបន្តកិច្ចសន្យា៤ឆ្នាំទៀតជាមួយ Wolves ដោយរូបគេទទួលបានប្រាក់ពលកម្មប្រមាណ១០មុឺនផោនក្នុងមួយសប្តាហ៍ (ឬប្រមាណ១៣មុឺនដុល្លារ)៕
កីឡាករ Adama Traore