ក្រោយវះកាត់ច្រើនដង តួ Terminator ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ

បរទេស៖​ យោងតាមសារព័ត៍មានបរទេស បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ លោក Arnold Schwarzenegger ដែលប្រិយមិញនិយមស្គាល់ថាជា តួអង្តTerminator នោះ ត្រូវបានចូលមន្ទីរពេទ្យដោយត្រូវសង្គ្រោះបន្ទាន់ភ្លាមៗ ដោយមានបញ្ហានៅត្រង់បេះដូងផងដែរ។ដោយឡែក នៅពេលនេះឃើញថា តារាប្រុសជើងចាស់ម្នាក់នេះ បានរួចផុតពីគ្រោះថ្នាក់ហើយ ដោយទទួលការវះកាត់បានដោយជោគជ័យនៅត្រង់បេះដូង ហើយសភាពលោកនៅពេលនេះ គឺអាចធូរស្បើយច្រើន គឺអាចចេញពីមន្ទីរពេទ្យបានហើយ ដោយការរបៀបរាប់តាមគណនី តួអង្គ Terminatorនៅក្នុង Twitterមានដូចខាងក្រោម៖ក្រោយពីការវះកាត់មិនបានប៉ុន្មានផង លោក Arnold Schwarzenegger ក៏អាចដើរលេងជុំទីក្រុងបានយ៉ាងឆាប់រហ័ស ដោយសារតែការយកចិត្តទុកដាក់មើលថែពីសំណាក់ក្រុមគ្រូពេទ្យនិង គិលានុបដ្ឋាយិកាទាំងអស់ ដែលនៅក្នុង  គ្លីនិក Cleveland ផងដែរ។គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល តួអង្គ Terminator រូបនេះ ធ្លាប់បានចូលវះកាត់ដោយសារជំងឺAortic Valve ដែលជាជំងឺបេះដូងមកពីកំណើត ផងដែរ៕សូមចូលមើលរូបភាពខាងក្រោម៖
Arnold Schwarzenegger តួអង្គTerminator
Arnold Schwarzenegger តួអង្គ Terminator
Arnold Schwarzenegger តួអង្គ Terminator ក្រោយពេលវះកាត់
Arnold Schwarzenegger តួអង្គ Terminator ក្រោយពេលវះកាត់
Arnold Schwarzenegger តួអង្គ Terminator ក្រោយពេលវះកាត់
Arnold Schwarzenegger តួអង្គ Terminator ក្រោយពេលវះកាត់