ក្លឹប​​បាល់​​ទាត់​មក​ពី​ Ligue 1 របស់​បារាំង​តែ​មួយ​នេះ​គត់​ ដែល​ធ្លាប់​ឈ្នះ​ពាន​ Champions​ League​

  • សៅរ៍ ២៤ តុលា, ២០២០ ១៦:០៦
ក្លឹបបាល់ទាត់ Paris Saint-Germain គឺជាក្លឹបទី ៣ មកពីបារាំង ដែលបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន តែលទ្ធផលមិនដូចការរំពឹងទុក PSG បានត្រឹមជើងឯករង ក្រោយ​ចាញ់ក្លឹបយក្យរបស់អាឡឺម៉ង FC Bayern Munich ១ ទល់នឹង ០ ។ 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាង PSG នឹង Bayern កាលពីឆ្នាំមុន
អតីតក្លឹបកំណើតរបស់ Mbappe គឺក្លឹប Monaco ក៏បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ដូចគ្នាក្នុងឆ្នាំ ២០០៤ តែបានចាញ់ក្លឹបបាល់ទាត់ FC Porto របស់ព័រទុយហ្គាល់ ៣ ទល់នឹង ០ ។ ក្រុមគូប្រជែងស្លាប់រស់របស់ PSG នៅ Ligue 1 គឺ Olympique Marseille បានឈ្នះពានរង្វាន់ UEFA Champions League អំឡុងឆ្នាំ ១៩៩៣ ដោយបានបំបាក់ក្រុម AC Milan របស់អ៊ីតាលី ១ ទល់នឹង ០ នៅឯកីឡដ្ធាន Olympiastadion ក្នុងទីក្រុង Munich ៕
កីឡាករOlympique Marseille ជាមួយពាន UCL ឆ្នាំ ១៩៩៣