គាំង ភ្ញៀវកម្មង់នំខេករូប Elsa ក្នុងរឿង Frozen លទ្ធផលចេញមកស្រដៀងស្វាញីទៅវិញ

បរទេស៖ ថ្មីៗនេះ មានរឿងដ៏ចម្លែកមួយបានកើតឡើងដោយ មានភ្ញៀវម្នាក់ បានកម្មង់ខេកពីហាងនំមួយ ឲ្យដូចទៅនឹងតួអង្គម្ចាស់ក្សត្រីព្រិលទឹកកក Elsa នៅក្នុងខ្សែភាពយន្ត​គំនូរជីវចល  «Frozen» ប៉ុន្តែលទ្ធផលដែលទទួលបានបែរជាស្រដៀងស្វាញី ដែលបានផាត់មុខទៅវិញ។ដោយឡែក ស្ត្រីម្នាក់បានកម្មង់នំខេករូបតុក្កតា Elsa ទៅកាន់បងប្អូនរបស់គាត់ សម្រាប់អបអរពិធីគម្រប់ខួប៣០ឆ្នាំ របស់គេ ដោយរំពឹងថាយ៉ាងហោចណាស់ ក៏ស្រដៀង៨០ទៅ៩០ភាគរយដែរ ប៉ុន្តែ អ្វីៗមិនដូចការគិតទុកមុននោះទេ ដោយនំដែលទទួលបានវិញ គឺបែរជាស្រដៀងស្វាញីបន្តិច ស្រដៀងសេះបន្តិចទៅវិញ។ក្រោយបានទទួលនំខេកក ដែលមិនដូចការប៉ងប្រាថ្នារួចហើយ ស្ត្រីម្នាក់នោះ ក៏បានថតរូបនំនោះហើយ​ បង្ហោះចូលក្នុងបណ្តាញសង្គមដោយសម្តែងពីការខកចិត្តផងដែរ ដោយមិនបានប៉ុន្មានផងក៏មានមហាជនជាច្រើនបញ្ចេញមតិខុសៗគ្នាទៅរូបថតនោះថា៖ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ហាងនំខេកនោះ ក៏មិនទាន់បាននិយាយបកស្រាយអំ ពីបញ្ហានំដែលមានមុខស្រដៀងសត្វស្វានោះដែល ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវនោះឡើយ៕សូមចូលមើលរូបភាពខាងក្រោម៖
ម្ចាស់ក្សត្រីព្រិលទឹកកកElsa ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen»
ម្ចាស់ក្សត្រីព្រិលទឹកកក Elsa ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen»
ម្ចាស់ក្សត្រីព្រិលទឹកកក Elsa ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen»
រូបនំខេកកម្ចាស់ក្សត្រីព្រិលទឹកកក Elsa ដែលបានធ្វើខុសបច្ចេកទេស