មួយគូទៀតហើយ! កូនកំលោះអាយុ៧១ឆ្នាំ រៀបការជាមួយកូនក្រមុំវ័យក្មេង អាយុទើបតែ១៧ឆ្នាំ

ឥណ្ឌូណេស៊ី៖ រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីភាពផ្អែលល្ហែមដូចស្កររបស់គូស្នេហ៍ទើបតែរៀបការថ្មីថ្មោង កំពុងល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ព្រោះតែអាយុរបស់កូនកំលោះ ច្រើនជាងអាយុកូនក្រមុំរហូតដល់ទៅ៥៣ឆ្នាំ។ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលត្រូវជាកូនកំលោះមានឈ្មោះថា Abah Sarna អាយុ៧១ឆ្នាំ និងកូនក្រមុំឈ្មោះថា Noni មានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ ហើយអ្នកទាំងពីររស់នៅក្នុងស្រុក Javan នៃខេត្ដ Subang ដូចគ្នា។ យ៉ាងណាមិញ ទោះបីអាយុរបស់ពួកគេហាក់ខុសឆ្ងាយគ្នា ដូចជាមេឃនិងដីក៏ពិតមែន តែប្ដីប្រពន្ធមួយគូនេះមើលទៅពិតជាសមគ្នាណាស់។ ជាមួយគ្នានេះដែរ រូបថតនៃថ្ងៃរៀបការរបស់អ្នកទាំងពីរ​​ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីភ្ញៀវចូលរួមម្នាក់ឈ្មោះ Ririn Priyanti  បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។មិន​តែប៉ុណ្ណោះ មិត្ដភក្ដិជិតស្និទ្ធម្នាក់ទៀតឈ្មោះ Agus Suryajaya ក៏បានចែករំលែករូបថតពីរសន្លឹក បង្ហាញពីបណ្ណាការដែលលោក Abah ផ្ដល់ឲ្យប្រពន្ធរបស់គាត់រួមមាន ​ម៉ូតូម៉ាក PCX មួយគ្រឿង តុ ទូ និងរបស់ប្រើប្រាស់ក្នុងផ្ទះយ៉ាងច្រើនសន្លឹកសន្ធាប់ផងដែរ។ ក្រៅពីរបស់អស់ទាំងនេះ លោក Abah ក៏បានផ្ដល់មាសទម្ងន់ ១១ក្រាម និងប្រាក់ប្រមាណ ២,៤០០រីងហ្គីត (ប្រហែល៥៧៧ដុល្លារអាមេរិក) ជាថ្លៃបណ្ណាការថែមទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖
លោក Abah និងភរិយាវ័យក្មេង
លោក Abah និងភរិយាវ័យក្មេង រួមទាំងភ្ញៀវចូលរួម
លោក Abah និងភរិយាវ័យក្មេង
បណ្ណាការ
បណ្ណាការ