តារាសម្តែងទាំង ៣ រូបនេះមិនត្រឹមមានសមត្ថភាពសម្តែងទេ ថែមទាំងមានទេពកោសល្យពិសេសម្យ៉ាងទៀត...

ថៃ៖ បើនិយាយពីតារាប្រុសស្រីទាំង ៣ រូបនេះលោកអ្នកប្រាកដជាបានស្គាល់ និងដឹងពីសមត្ថភាពសម្តែងរបស់ពួកគេជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាហ្វេនៗជាច្រើនប្រាកដជាមិនទាន់បានដឹងនោះទេថា ពួកគេថែមទាំងមានសមត្ថភាព និងជំនាញអាចតែងនិពន្ធរឿងភាគ និងខ្សែភាពយន្តថែមទៀតផង។តារាសម្តែងទាំង ៣រូបមានដូចជា៖១. Ter Chantavitលោក Ter Chantavit គឺជាតារាសម្តែងមានទេពកោសល្យ ដែលបានដើរតួសម្តែងនៅក្នុងខ្សែភាពយន្ត និងរឿងភាគល្បីៗជាច្រើន។ មិនតែប៉ុណ្ណោះ លោកគឺជាអ្នកនិពន្ធរឿងម្នាក់ដ៏មានទេពកោសល្យនៅក្នុងផលិកម្ម GDH ទៀតផង។ គួរបញ្ជាក់ផងដែរថា គាត់បាននិពន្ធរឿងដ៏ល្បីមួយមានចំណងជើងថា «Pee Mak» ដែលលោក Mario Maurer និងកញ្ញា Mai Davika គឺជាតួឯក។  
Ter Chantavit
២. Goy Arachapornសម្រាប់តារាស្រី Goy Arachaporn មិនត្រឹមតែមានជំនាញសម្តែងប៉ុណ្ណោះទេ នាងក៏ជាអ្នកនិពន្ធរឿងផងដែរ។ ហើយរឿងដែលទទួលបានការពេញនិយមខ្លាំងមានចំណងជើងថា​ «My Ambulance: Ruk Chut Jai Nai Chuk Chern»
Goy Arachaporn
៣. Suam Sukhapatរីឯតួប្រុសនៅក្នុងខ្សែភាពយន្ត «Friendzone» ដែលល្បីខ្លាំងក្នុងឆ្នាំ ២០១៩ គឺលោក Suam Sukhapat វិញក៏ជាអ្នកនិពន្ធរឿងបែបកំប្លែងៗដូចជា «Wink Jao Sanae» និង «Ruk Jud Taem»
Suam Sukhapat