ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ឆ្លងជំងឺកូវីដ-១៩

  • សៅរ៍ ២៤ តុលា, ២០២០ ១៧:៥៩
វ៉ាសូរី៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅដាច់ដោយឡែក ក្រោយរកឃើញថាលោកបានឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលប្រទេសប៉ូឡូញកំពុងដាក់វិធានការរិតត្បិតថ្មី ក្នុងគោលបំណងទប់ស្កាត់ករណីឆ្លងរាលដាលនៃជំងឺកាចសាហាវកូវីដ-១៩នេះ។រដ្ឋមន្រ្តីប្រធានាធិបតី លោក Blazej Spychalski បានប្រកាសនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖គួរឱ្យដឹងដែរថា ប៉ូឡូញកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងកូវីដ១៩ ហើយបច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងជំងឺសរុប ២៤១,៩៤៦នាក់ និងអ្នកស្លាប់ ៤,៣៥១នាក់៕
លោក Andrzej Duda