Chen ជាសមាជិកទី៤ ក្នុងក្រុម EXO ដែលចូលធ្វើទាហាន នៅថ្ងៃនេះ!

កូរ៉េខាងត្បូង ៖ បើទោះបីជា ផលិតកម្ម SM Entertainment មិនបង្ហាញពីទីតាំង និងពេលវេលាជាក់លាក់ណាមួយ នៃការចុះឈ្មោះ ចូលបម្រើទ័ពរបស់ Chen សមាជិកក្រុម EXO ប៉ុន្តែអ្នកគាំទ្រជាច្រើន ក៏បានដឹងដំណឹងនេះខ្លះៗរួចទៅហើយ។ ពួកគេក៏បានត្រៀមចិត្តរួចរាល់ សម្រាប់ការខកខាតឱកាស ជួបជុំគ្នាជាមួយនឹង Idol របស់ខ្លួន មួយរយៈពេលខ្លី បន្ទាប់ពីនេះផងដែរ។គួររម្លឹកផងដែរថា កាលពីពាក់កណ្ដាលខែតុលា នេះ Chen បានធ្វើការប្រកាសជាផ្លូវការ អំពីការចុះឈ្មោះ ចូលធ្វើទាហានរបស់លោក ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី ២៦ ខែតុលា (គឺនៅថ្ងៃនេះតែម្ដង)។Chen ថែមទាំងបានសន្យាជាមួយនឹង EXO-L ថា លោកនឹងថែរក្សាសុខភាពឲ្យបានល្អ ហើយបន្ទាប់ពីការប្រកាសនេះ លោកនឹងទៅឈ្មោះដោយស្ងប់ស្ងាត់។ ក្នុងនោះដែរ Chen ត្រូវបានគេរាយការថា នឹងទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន ជាទាហានសកម្ម។ គួរបញ្ជាក់ផងដែរថា លោកជាសមាជិកក្រុម EXO ទី ៤ ហើយ ដែលបានចាកចេញពីឆាកតន្រ្តី លាក្រុមគ្រួសារ និងអ្នកគាំទ្ររបស់ខ្លួន ទៅចូលបម្រើទ័ព ដែលជាភារៈកិច្ចរបស់បុរសកូរ៉េគ្រប់រូប ដោយក្នុងនោះ សមាជិកដទៃទៀត រួមមាន Xiumin D.O និង Suho សុទ្ធតែបានចុះឈ្មោះរៀងៗខ្លួនរួចទៅហើយ៕ទស្សនារូបភាពខាងក្រោម ៖
Chen
Chen
Chen
Chen