កាន់តែប្លែកអារម្មណ៍ កាន់តែកក្រើកជាមួយនឹងកម្មវិធីរាំលេងក្នុងទឹកតាមបទភ្លេងនៅ Garden City Water Park នាពេលបុណ្យអុំទូក

  • ច័ន្ទ ២៦ តុលា, ២០២០ ០៩:១២
ភ្នំពេញ៖ ដើម្បីផ្លាស់ប្តូរបរិយាកាសឲ្យកាន់តែកក្រើកទ្វេដង Garden City Water Park បានពាំនាំនូវកម្មវិធីពិសេសសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ ជាមួយការរាំតាមចង្វាក់តន្ត្រីបទភ្លេង EDM, Trap, Hiphop, Dance Pop ដ៏កន្រ្តាក់អារម្មណ៍ អមជាមួយទឹករលក និងខ្យល់ធ្លាក់ល្ហៀកៗ ហេីយជាកម្មវិធីរាំលេងកម្សាន្តក្នុងទឹកជាមួយនឺង Dj នៅឋានសួគ៌រលក ដែលនឹងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ ២៩, ៣០, ៣១ ខែតុលា និង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។​ នៅឯឋានសួគ៌រលកចាប់ពី​ម៉ោង​ ១​​​ រសៀល ដល់ម៉ោង ៥ រសៀល។
សួនទឹក​Garden City Water Park
ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវដែលបានចូលមកលេងកម្សាន្ត ទើបធ្វើឲ្យសួនទឹកខ្នាតធំដំបូងបង្អស់ នៅកម្ពុជា Garden City Water Park នៅតែប្រកាន់គោលជំហរដ៏រឹងមាំ ក្នុងការផ្តល់ជូនសេវាកម្មគួរជាទីគាប់ចិត្ត និងរិះរកនូវអ្វីដែលថ្មីៗសម្រាប់បង្កើតចំណីអារម្មណ៍ប្លែកៗមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ក្នុងនោះដែរ ក៏មានវត្តមានរបស់ឌីជេល្បីៗដូចជា ឌីជេ Alex ឌីជេ Vocka និង ឌីជេ AVIDA និងឌីជេ Benz អមជាមួយនឹងបទភ្លេង EDM កន្រ្តាក់អារម្មណ៍ រួមទាំងភ្លើងចម្រុះពណ៌ ធានាថាពិតជាសប្បាយគ្មានអ្វីប្រៀបបាន។ 
សួនទឹក​ Garden City Water Park
កម្មវិធីពិសេស និងកម្របែបនេះ មិនចាំបាច់នៅបង្អង់យូរទេ។ កុំភ្លេចរៀបគម្រោងមកលេងសួនទឹកជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ណា៎។ កម្មវិធីបញ្ចុះតម្លៃ ៤០%​ មានត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតែប៉ុណ្ណោះ សូមអញ្ជើញរួសរាន់ឡើង។ ការបញ្ចុះតម្លៃនេះ សម្រាប់តែប្រជាជនកម្ពុជា និងជនបរទេសដែលមានទីលំនៅបច្ចុប្បន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។តម្លៃសំបុត្រ៖_ តម្លៃ ២៥ ដុល្លារ បញ្ចុះសល់ ១៥ ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់ ១២១ សង់ទីម៉ែត្រឡើង)_ តម្លៃ ១៥ ដុល្លារ បញ្ចុះសល់ ៩ ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១ សង់ទីម៉ែត្រ ដល់ ១២០សង់ទីម៉ែត្រ) ស្រ្តីមានផ្ទៃពោះ មនុស្សចាស់អាយុ ៦៥ឆ្នាំឡើង និង Free សម្រាប់កុមារកម្ពស់ក្រោម ៨០ សង់ទីម៉ែត្រ ។
សួនទឹក​ Garden City Water Park
ជាកម្មវិធីបន្ថែម ក្រៅពី  EDM Wave Poot Party by Garden City Water Park យេីងមានកម្មវិធី Pepsi Halloween Blast ធ្វើឡើងក្នុងរយៈពេល ១ថ្ងៃពេញ ក្នុងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចាប់ពី ម៉ោង១០ព្រឹក រហូតដល់ម៉ោង៨ យប់។  កាន់តែពិសេសនោះ មានការលេងហ្គេមកម្សាន្ត ស្តាប់ការប្រគុំតន្ត្រីជាមួយ G-Devith និង កញ្ញា Tep Boprek ចាប់ពីម៉ោង១០ ព្រឹក រហូតដល់៨យប់ ក្នុងកម្មវិធី Pepsi Halloween Blast ផងដែរ។
សួនទឹក​ Garden City Water Park
ចង់ទទួលបានអារម្មណ៍សប្បាយរីករាយ នៅចាំអីទៀតណាត់គ្នាទៅ Garden City Water Park នាពេលបុណ្យអុំទូកទាំងអស់គ្នា៕  សម្រាប់ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ   ឬអាចស្វែងរកតាមរយៈMapនេះ https://g.page/garden-city-water-park?share ។សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សួនទឹក Garden City Water Park ដោយចុចត្រង់នេះ_ Facebook:  www.facebook.com/gardencitywaterpark_ Instagram:  www.instagram.com/gardencitywaterpark_cambodia_ Telegram:  www.t.me/gardencitywaterpark_cambodia
សួនទឹក​ Garden City Water Park