Adele ធ្វើឲ្យហ្វេនភ្ញាក់ព្រឺត ជាមួយរូបរាងថ្មីលើកញ្ចក់ទូរទស្សន៍

បរទេស៖  កាលពិម្សិលមិញនេះ តារាចម្រៀងស្រី Adele បានវិលត្រឡប់មកវិញ ជាមួយរូបរាង និង សម្រស់ថ្មីរបស់នាង ក្រោយពីសម្រកទម្ងន់ ដែលនេះជាការបង្ហាញខ្លួន ជាលើកដំបូង ជាតារាកិត្តិយសនៅលើកញ្ចក់ទូរទស្សនិ៍ ក្នុងកម្មវិធី «Saturday Night Live»។ជាមួយនឹងកម្រងរូបភាពរបស់តារាស្រីរូបនេះ កំពុងវាយលុកពេញបណ្តាញសង្គម ជាមួយការផាត់មុខបែបកាចៗ អមជាមួយទម្រង់មុខរាងស្លឹម ជាពិសេសនោះ រាងកាយដ៏សែនសិចស៊ីយ៉ាងខ្លាំង ស៊ីគ្នាជាមួយចង្កេះតូច ដើមទ្រូងមូលក្លំ ក្រោយពីបានសម្រកទម្ងន់ បានធ្វើឲ្យនាង បានទាក់ទាញអ្នកគាំទ្រលើពិភពលោកមិនស្ទើរ ជាមួយរូបរាងថ្មីមួយនេះ។ទៀតសោត នេះមិនមែនជាលើកទី១ ដែលមេម៉ាយកូន១​ រូបនេះ បង្កការភ្ញាក់ផ្អើល ជាមួយសម្រស់ថ្មីរបស់នាង ដែលទទួលបាន ការសរសើរពីអ្នកលេងអ៊ីនធើណែត បន្ទាប់ពីការព្យាយាមសម្រកទម្ងន់ អស់រយៈពេលជាយូរណាស់មកហើយ។លើសពីនេះ តារាស្រីវ័យ៣២ឆ្នាំរូបនេះ ក៏បានបញ្ជាក់ផងដែរថា អាល់ប៊ុមថ្មីរបស់នាង មិនទាន់បានរួចរាល់ហើ់យនោះទេ។ យ៉ាងណាមិញ នេះជាការបង្ហាញខ្លួនដំបូង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ បន្ទាប់ពីតារាស្រីរូបនេះ ធ្លាប់បានបង្ហាញខ្លួនម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥៕សូមទស្សនារូបខាងក្រោម៖
Adele ជាមួយសម្រស់ថ្មី
Adele ជាមួយសម្រស់ថ្មី
Adele ជាមួយសម្រស់ថ្មី
Adele ជាមួយសម្រស់ថ្មី
Adele ជាមួយសម្រស់ថ្មី