មិនទាន់បានប៉ុន្មានផង Brad Pitt បែកគ្នាពីមិត្តស្រីក្មេងបាត់

បរទេស៖ កាលពីថ្មីៗនេះ គេហទំព័រព័ត៌មានបានបញ្ជាក់នៅថ្ងៃទី ២៨ ខែតុលា ថាតារាសម្តែងលោក Brad Pitt និងតារាម៉ូដែលមិត្តស្រីឈ្មោះ Nicole Poturalski ត្រូវបានគេបង្ហើបឱ្យដឹងថា បានចែកផ្លូវគ្នា ដោយបន្ទាប់ពីបានទាក់ទងគ្នាបាន ៣ខែ។ទន្ទឹមនឹងនេះ E! News បានធ្វើសេចក្តីអត្ថាធិប្បាយលើកាសែតថា វាពិតជាងាយស្រួល ក្នុងការទស្សន៍ទាយ ពីព្រោះពួកគេមិនដែលយកចិត្តទុកដាក់ខ្លាំងចំពោះទំនាក់ទំនងស្នេហាមួយនេះទេ។លើសពីនេះទៅទៀត គេសង្កេតឃើញថា តារាសម្តែងប្រុសល្បីនៅហូលីវូដរូបនេះ មិនដែលបានបង្ហាញខ្លួននៅក្បែរមិត្តស្រីរបស់ខ្លួន ដែលមានអាយុតិចជាង ៣០ ឆ្នាំនោះទេ ដែលគេបានចាប់អារម្មណ៍ថា រូបលោក ផ្តោតសំខាន់លើជម្លោះជាមួយអតីតភរិយារបស់លោកអ្នកស្រី Angelina Jolie ទៅវិញ។ទោះជាយ៉ាងណាក្តី  ប្រព័ន្ធផ្សព្វផ្សាយបានព្យាយាមទាក់ទង តំណាងនៃភាគីទាំងពីររបស់តារាទាំងពីរដួងនេះ ក៏ប៉ុន្តែវាមិនបានទទួលការឆ្លើយតបចំពោះព័ត៌មានដ៏រសើបមួយនេះ មានតែរង់ចាំមើល និងតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៕សូមទស្សនារូបខាងក្រោម៖
Nicole Poturalski
Nicole Poturalski
តារាសម្តែង Brad Pitt និងតារាម៉ូដែល Nicole
តារាសម្តែង Brad Pitt និងតារាម៉ូដែល Nicole
តារាសម្តែង Brad Pitt និងតារាម៉ូដែល Nicole