អុញ Sam Smith ចង់ក្លាយជាម្ដាយគេ

បរទេស៖ ថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងពេញបណ្តាញសង្គម ដោយតារាចម្រៀង Sam Smith បាននិយាយពីគម្រោងរបស់ខ្លួន នៅថ្ងៃអនាគត ថារូបខ្លួនចង់បានកូនផ្ទាល់ខ្លួននិង ចង់ក្លាយជាម្តាយរបស់ក្មេងតែម្តងផងដែរ។ដោយឡែក តារាប្រុសមួយដួងនេះ បាននិយាយថា ចង់សាងគ្រួសារឆាប់ៗ ដូច្នេះខ្លួនអាចនៅមើលថែកូនរបស់ខ្លួនបានយ៉ាងល្អ ដែលវេលានោះអាចនឹងចាប់ផ្តើមនៅពេលដែលខ្លួនមានអាយុ៣៥ឆ្នាំ ដោយសារខណៈពេលនេះ Sam Smith ទើបតែមានវ័យ២៨ហើយ មានអារម្មណ៍ថាហត់នឿយនឹង ប្រមាញ់រកមិត្តប្រុសខ្លាំងពេកដោយលោកបាននិយាយថា៖ក្រោយពីបានឃើញដូច្នេះ ហ្វេនៗជាច្រើនក៏បានសម្តែងសេចក្តីអាណិតដល់ តារាប្រុសរូបនេះដែរ ដែលមានលុយច្រើនរាប់មិនអស់និង ភាពល្បីល្បាញប៉ុណ្ណឹងទៅហើយនៅតែមិន​អាចរកស្នេហ៍ពិតបានទៀត ក្រៅពីនេះ ពួកគេក៏បានជូនពរដល់អាយដលឲ្យរកបានប្រុសស្នេហ៍ពិតដែលអាចស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។គួររម្លឹកដែរថា Sam Smith និង តារាសម្តែង Brandon Flynn បានទាក់ទងគ្នាអស់រយៈពេល៩ខែរួចមក ក៏បានចែកផ្លូវគ្នាវិញ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា៕សូមចូលមើលរូបភាពខាងក្រោម៖
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam SmithនិងBrandon Flynn
Sam Smithនិង Brandon Flynn
Brandon FlynnនិងSam Smith
Brandon Flynnនិង Sam Smith