ខ្មាសគេតិចអី រឿងហួសយូរហើយ បងៗនៅតែយកមកនិយាយ បង្អាប់ Jungkook រហូត!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ទោះជារឿងកន្លងហួសទៅយូរហើយក្ដី  Jungkook សមាជិកក្រុម BTS នៅតែត្រូវបងៗ ក្នុងក្រុម លើករឿងប្លែកៗរបស់លោក យកមកនិយាយជាញឹកញាប់។ គួរបញ្ជាក់ផងដែរថា Jungkook ជាសមាជិកម្នាក់ក្នុងក្រុមដែល មានអាយុតិចជាងគេ វាមិនមែនជារឿងប្លែកទេ ដែលតារាប្រុសរូបនេះ ត្រូវបានបងៗធ្វើបាបជាញឹកញាប់ ដោយការរំលឹករឿងរ៉ាវពីមុនៗ របស់លោក យកមកនិយាយ បង្កើតជាបរិយាកាសរីករាយ រាល់ពេលដែលបរិយាកាសស្ងប់ស្ងាត់។ជាក់ស្ដែងមកទល់នឹងពេលនេះ Jungkook ពិតជាមានភាពខុសប្លែកគ្នា ឆ្ងាយណាស់ បើប្រៀបនឹងកាលពីក្មេង។ ប៉ុន្តែអ្វីដែលមិនខុសគ្នានោះ គឺតារាប្រុសរូបនេះ នៅតែលេងសើចច្រើន មិនក្រែងចិត្តបងៗដដែល ទោះបីជាលោក មានវ័យក្មេងជាងគេក៏ដោយ។យ៉ាងណាមិញ នៅក្នុងកម្មវិធី New Yang Nam Show វត្តមានក្រុម BTS ចូលរួមជាតារាកិត្តិយស ខណៈពេលនោះ គេតម្រូវឲ្យនិយាយ BTS អំពីការផ្លាស់ប្ដូររបស់ Jungkook កាលពីមុន មកដល់ពេលនេះ។ ភ្លាមនោះ សមាជិកក្រុម ស្រាប់តែសើច ហើយនិយាយថា កាលពីក្មេង Jungkook ជាមនុស្សដែលពូកែអៀនខ្មាសបំផុត។ ប្រសិនបើមានអ្នកណាម្នាក់ ស្នើសុំឲ្យលោកច្រៀង ឬធ្វើអ្វីមួយ លោកមិនអាចធ្វើបានទេ ព្រោះលោកខ្មាសអៀនច្រើន។ ហើយបើនៅតែនិយាយ ឲ្យលោកច្រៀង ឬធ្វើវាដដែលៗទៀតនោះ Jungkook ប្រាកដជាយំមិនខាន។ គ្រាន់តែសមាជិកក្រុមនិយាយចប់ភ្លាម គ្រប់គ្នាក៏ទប់សំណើចមិនបាន។ ចំណែកឯ Jungkook វិញ គ្រាន់ញញឹមអៀនៗ បន្តិចប៉ុណ្ណោះ ព្រោះមិនដឹងថាគួរនិយាយយ៉ាងណា បើខ្លួនឯងបែបនោះមែន។ យ៉ាងណាមិញ បច្ចុប្បន្នតារាប្រុសវ័យក្មេងរូបនេះ មិនអៀនច្រើន ដូចពីមុនទេ ពេលនេះ​ Jungkook របស់ ARMYs ធំឡើងកាន់តែសង្ហា និងពូកែស្ទើរតែគ្រប់រឿងទៀតផង៕បានដៃណាស់ បងៗក្រុម BTS យករឿងអតីតកាលរបស់ Jungkook មកនិយាយមិនឈប់ ARMYs លឺហើយ សើចបែកផ្ទះ!សូមទស្សនារូបភាពខាងក្រោម ៖
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook