ឃើញបែបនេះមិនដឹងទិញនៅឯណា តែរៀនធ្វើ នំ Cinnamon ខ្លួនឯងបាន

កម្សាន្ត៖  មិនពិបាករកទិញនោះទេ សម្រាប់អ្នកចូលចិត្តញ៉ាំនំ អាចសាកល្បងរៀនធ្វើ ជាមួយនឹង នំ Cinnamon តាមវិធីខាងក្រោមនេះ៖ 
នំ Cinnamon
គ្រឿងផ្សំ៖ ម្សៅនំប៉័ង(Bread Flour) ៣០០ ក្រាម    ទឹកដោះគោ(Warm Milk) ១៣០ ក្រាម    មេ(Dry Yeast) ៤ ក្រាម      ស្ករ ២០ ក្រាម        អំបិល ៥ ក្រាម     ស៊ុត ១ គ្រាប់    ប័រដែលរំលាយហើយ ៤៥ ក្រាម    ប័រ(Unsalted Butter) ៥០ ក្រាម   ស្ករក្រហម(Brown Sugar) ៧០ ក្រាម    Cinnamon Powder ៤ ក្រាម របៀបធ្វើ៖ ១. ជាដំបូង  យក​ ទឹកដោះគោ(Warm Milk) ទៅលាយជាមួយនឹង មេ(Dry Yeast)  កូរឲ្យចូលគ្នាសព្វ២. ធ្វើការលេាយម្សៅ ដែលមានដាក់គ្រឿងផ្សំដូចជា  ម្សៅនំប៉័ង( Bread Flour)  ស្ករ  អំបិល  ស៊ុត  ប័រដែលរំលាយរួច និង ទឹកដោះគោ ដែលលាយជានឹង មេ មុននេះ រួចហើយ កូរវាឲ្យសព្វ ច្របាច់ចុះឡើង ទាល់តែសាច់ម្សៅឡើងស្វិតល្អ ៣.​ បន្ទាប់មកទៀត យកសាច់ម្សៅ ទៅដាក់ក្នុងចានមួយរួចគ្របឲ្យជិត  ព្រមទាំងយកទៅដាក់នៅក្នុងចានមួយទៀត ដោយចាក់ ទឹកដែលមានកម្ដៅប្រហែល ៥០ Degrees ពីខាងក្រោម  រួចទុកចោលរយៈពេល ៤០ នាទី៤. អំឡុងពេល ទុកម្សៅចោល អាចមកលាយគ្រឿងផ្សំចូលគ្នាមួយទៀតដែលមានដូចជា ប័រ(Unsalted Butter)  ស្ករក្រហម(Brown Sugar)  និង Cinnamon Powder រួចកូរឲ្យចូលគ្នាសព្វ ៥. យកម្សៅដែលទុកចោលនោះ មកសង្កត់ ទៅជាបន្ទះស្ដើងធំមួយ រួចហើយ យក ស្ករក្រហម និង Cinnamon Powder ដែលលាយមុននេះ មកដាក់ពីលើនិងធ្វើការ រោយឲ្យសព្វពាសពេញ ពីលើម្សៅ ទើប មូរវាចូលគ្នា ៦. បន្ទាប់ពី មូរម្សៅរួច យកទៅកាត់ជាដុំៗ ទំហំល្មម  រួចហើយ យកទៅដាក់ក្នុង ចានសម្រាប់ដុតនំ ដោយលាបប័រ(Unsalted Butter) ពីក្រោម ដើម្បីកុំឲ្យនំស្អិតជាប់  រួចហើយ គ្របទុកចោល រយៈពេល ៥០ នាទី ទៀត៧. បន្ទាប់មក​ទៀត ទើបយកទៅដាក់ដុត ក្នុងកម្ដៅ ១៨០ C រយៈពេល ២០ នាទី ជាការស្រេច៕