តើនរណាជាអ្នកឈ្នះរង្វាន់២០០០ដុល្លារអាមេរិក ពីកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មរបស់បណ្ណាគារ ឈិន គ័ង?

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៤:៣៦
ភ្នំពេញ៖ កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារអាមេរិកពីបណ្ណាគារ ឈិន គ័ង បានបញ្ចប់ជាផ្លូវការហើយ! ចាប់តាំងពីព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្ដើមឡើងនៅថ្ងៃទី ១៨ ខែតុលា បានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណែតនៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមម៉ោង ១២:០០ ព្រឹក ថ្ងៃទី ២៧ ខែតុលា នេះ កម្មវិធីទទួលបានខមមិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងសារឯកជនភ្ជាប់ជាមួយនឹងពាក្យស្លោកជាង ១១.០០០ សារ ដែលភាគច្រើនគឺជាពាក្យស្លោកដ៏ល្អ ប្រកបដោយភាពច្នៃប្រឌិត មានបុគ្គលិកលក្ខណៈពិសេសនិងគំនិតផ្ទាល់ខ្លួន។
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
នៅម៉ោង ២ រសៀល ថ្ងៃទី ២៨ ខែតុលានេះ ពិធីប្រគល់រង្វាន់នៃកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារអាមេរិកពីបណ្ណាគារ ឈិន គ័ង ត្រូវបានធ្វើឡើងនៅផ្សារអូឡាំពិក រាជធានីភ្នំពេញ។ អ្នកជំនាញដែលបានចូលរួមជាគណៈកម្មការក្នុងកម្មវិធី រួមមាន៖ លោកFeng Hui នាយកប៉ុស្តិ៍ទូរទស្សន៍ស៊ីស៊ីធីវីប្រចាំនៅកម្ពុជា និងលោក Visal ដែលជាតារាល្បីក្នុងអ៊ិនធឺណែត។ កម្មវិធីបានធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់ទី១ ចំនួន 0១ រូប និងអ្នកឈ្នះ រង្វាន់ឆ្នើមចំនួន ១០ រូប។អ្នកឈ្នះរង្វាន់ មាន៖រង្វាន់ទី១៖ Ken Sobunnan ឈ្នះរង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ + សម្ភារៈការិយាល័យដែលមានតម្លៃស្មើនឹង ១.០០០ ដុល្លារ + ការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
រង្វាន់ឆ្នើម៖ រួមមាន Ngan Chhay Bunrong, Phann Phally, Chan Pi Sey, Hen Vanchhay, Yet Sreypov, Orn Rany, Chin Sao, Kong Vannoeun, Ly Sreynit។រង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ + សម្ភារៈការិយាល័យ ដែលមានតម្លៃស្មើនឹង១០០ ដុល្លារ។
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
យកសម្ភារៈការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ M&G ក្នុងនាមជាផលិតករនៃសម្ភារៈការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារៈការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឲ្យការរៀនសូត្រនិងការបំពេញការងារកាន់តែមានភាពរីករាយនិងមានប្រសិទ្ធភាពជាងមុន។ កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ក្រោមប្រធានបទ “សម្ភារៈការិយាល័យក្នុងក្ដីស្រមៃ” ត្រូវបានធ្វើឡើងក្នុងបំណងយកសម្ភារៈការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ  ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនចិននិងកម្ពុជា លើកកម្ពស់ការយល់ដឹងអំពីម៉ាក និងបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើត “ម៉ាកសម្ភារៈការិយាល័យលំដាប់ពិភពលោក” ដើម្បីបម្រើអតិថិជនឲ្យបានកាន់តែប្រសើរឡើង៕
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ