អ្នកទោសម្នាក់ ខ្លាចឆ្លងកូវីដ-១៩ស្លាប់ ខំស្លៀកឈុតការពារយ៉ាងត្រឹមត្រូវ តែចុងក្រោយ តុលាការកាត់ទោសប្រហារជីវិតដដែល

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៥:០៩
ចិន៖ បុរសម្នាក់មានឈ្មោះថា លីន ជៀនខៃ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត បន្ទាប់ពីគាត់បានសម្លាប់កូនប្រុសអាយុ២ឆ្នាំរបស់មិត្តស្រីយ៉ាងសាហាវព្រៃផ្សៃ។តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ លោក លីន បានផ្លាស់ទៅរស់នៅជាមួយនឹងមិត្តស្រីរបស់លោក ដែលមាននាមត្រកូលថា ស៊ូ ដោយនាំកូនប្រុសរបស់នាងមករួមរស់ជាមួយផងដែរ។ ហើយកំឡុងពេលរស់នៅជាមួយគ្នា កូនប្រុសរបស់នាងស៊ូ ត្រូវបានលោកលីន វាយធ្វើបាបជាប្រចាំ។លុះមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោកលីន បានវិលត្រលប់មកផ្ទះវិញដោយភាពស្រវឹង ហើយបានយកជ្រុញ និងវែកឆា វាយទៅលើក្បាលរបស់នាងស៊ូ រួមទាំងកូនរបស់នាង ដោយសារតែមានបញ្ហាបន្ដិចបន្ដួចប៉ុណ្ណោះ។ បន្ទាប់មកទៀត លោកលីនក៏បានក្រវែង ក្មេងប្រុសទៅលើឥដ្ឋ និងទាត់ធាក់ផងដែរ។ហើយទីបំផុត លោកលីន បានចាប់ជ្រមុជទឹកក្មេងប្រុសនៅកន្លែងលាងដៃក្នុងបន្ទប់ទឹក និងចាក់ស្រាដែលមានកំម្រិតខ្ពស់ចូលទៅក្នុងមាត់របស់ក្មេងប្រុស រហូតដល់ស្លាប់បាត់បង់ជីវិត។ ចំណែកនាងស៊ូឯណោះវិញ បានរងរបួសផងដែរ ហើយលោកលីនក៏ត្រូវបានប៉ូលិសចាប់ខ្លួនតែម្ដង។យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ដើមសប្ដាហ៍នេះ លោកលីន បានបង្ហាញខ្លួនក្នុងតុលាការ ដោយគេសង្កេតឃើញថា លោកបានស្លៀកឈុតការពារពីជំងឺកូវីដ-១៩យ៉ាងជិតសឹងដែលរៀបចំឡើងដោយខ្លួនឯង និងធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ចំពោះការប្រហារជីវិត គេមិនដឹងទាន់ច្បាស់ទេថា នឹងត្រូវធ្វើឡើងនៅថ្ងៃណាឡើយ៕សូមទស្សនារូបភាពខាងក្រោម៖
លោកលីននៅក្នុងតុលាការ
លោកលីននៅក្នុងតុលាការ
លោកលីននៅក្នុងតុលាការ
លោកលីននៅក្នុងតុលាការ