ចាស់តែអាយុទេ តែរូបទាំងនេះ មើលទៅ គង់ សុជាតិ ស្អាតដូចក្រមុំ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គង់ សុជាតិ គឺជាពិធីការនីជើងចាស់មួយរូប ដែលបានសាងប្រជាប្រិយភាពលើវិស័យសិល្បៈមកជាច្រើនឆ្នាំមកហើយ ដោយគ្រាកន្លងមក នាងតែងត្រូវបានមហាជនទទួលស្គាល់ ក៏ដូចជាពេញចិត្ត ទៅលើសមត្ថភាព និងជំនាញរបស់នាងផងដែរ។លើសពីនេះ បើនិយាយពីរូបសម្រស់របស់តារាស្រីរូបនេះក្នុងពេលបច្ចុប្បន្ន  បើទោះបីវ័យរាងជ្រេចូលដល់ខ្ទង់៤០ឆ្នាំប្លាយក៏ដោយ ប៉ុន្តែ គង់ សុជាតិ នៅតែស្រស់ស្អាតមិនចាញ់សិល្បៈករពន្លកក្រោយប៉ុន្មានទេ។  ជាក់ស្ដែង ថ្មីៗនេះ រូបភាពពីរសន្លឹករបស់ពិធីការនីរូបនេះ ទើបតែត្រូវបាននាងបង្ហោះលើបណ្ដាញសង្គម ដោយក្នុងនោះ គង់ សុជាតិ មានការផាត់មុខយ៉ាងស្រទន់ រួមនឹងម៉ូតសក់បែបធម្មតាៗ តែសាកសមនឹងទម្រង់មុខរបស់អ្នកនាង ពិសេសទៀតនោះ បើផ្ទាងមើលផ្ទៃមុខរបស់តារាស្រីរូបនេះ ឲ្យជិតៗទៅ យើងឃើញថា មុខគ្មានស្នាមជ្រីវជ្រួញ និងស្អាតក្មេងជាងវ័យ ដូចក្រមុំក្នុងវ័យ ២០ឆ្នាំប្លាយយ៉ាងអុីចឹង ធ្វើឲ្យហ្វេនៗបានឃើញហើយ ពួកគេនាំគ្នាចូលខមិន ជាមួយពាក្យសរសើរល្អៗពីនាង ជាហូរហែផងដែរ៕ទស្សនារូបភាពខាងក្រោម៖
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
រូបថ្មី គង់ សុជាតិ
រូបថ្មី គង់ សុជាតិ