អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៥:២០
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន ៥៨.០០០ ដុល្លារអាមេរិក(ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី៕