ស្គាល់ Lisa យូរហើយ! ដឹងអត់ ទម្រាំមានថ្ងៃនេះ Lisa ជួបហេតុការណ៍អាក្រក់អ្វីខ្លះ?

កូរ៉េខាងត្បូង៖​ តារាស្រី Lisa សមាជិកក្រុម BLACKPINK តែងតែធ្វើឲ្យអ្នកគាំទ្រ កោតសរសើរនឹងសមត្ថភាពរបស់នាង ជាពិសេសតារាស្រីរូបនេះ ថែមទាំងជាអាយដលដែលរួសរាក់ទាក់ជាមួយហ្វេនៗ មិនចេះប្រកាន់ខ្លួន ទោះបីជានាង មានប្រជាប្រិយភាពខ្លាំងយ៉ាងណាក៏ដោយ។យ៉ាងណាមិញ ទន្ទឹមនឹងការទទួលបានក្ដីស្រលាញ់ពេញចិត្ត ពីហ្វេនៗនេះផងដែរ  តារា Kpop សញ្ជាតិថៃ រូបនេះ ក៏ធ្លាប់ទទួលរង ការវាយប្រហារពីមហាជន ពីមុនមកផងដែរ។ ជាក់ស្ដែង ក្នុងវិស័យតន្ដ្រី Kpop មួយនេះ Lisa បានពុះពារ  រាល់ឧបសគ្គមកច្រើនហូរហែ មិនតិចនោះទេ រហូតមកដល់ចប្ចុប្បន្ននេះ នាងបានតស៊ូជម្នះបញ្ហាទាំងនោះ ដើម្បីក្ដីស្រមៃ និងជាការសងគុណដល់ហ្វេនៗ ដែលចាំលើកទឹកចិត្ត ផ្ដល់ថាមពលជាកម្លាំងចិត្ត ឲ្យនាងមានថ្ងៃនេះ៕ឃើញតែញញឹមរីករាយគ្រប់ពេលបែបនេះ តែ Lisa ក៏ធ្លាប់ជួបរឿងគួរឲ្យអាណិតច្រើនណាស់ដែរ!តោះចង់ដឹងអត់ថា តើ Lisa ឆ្លងកាត់រឿងរ៉ាវលំបាកៗ​អ្វីខ្លះនោះ?សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖១. Lisa ធ្លាប់ត្រូវបោកប្រាស់ដោយអ្នកគ្រប់គ្រងសូមបញ្ជាក់ផងដែរថា Lisa ជាជនជាតិបរទេស មកផ្ញើខ្លួនលើទឹកដីកូរ៉េខាងត្បូង ក្នុងនាមជាអ្នកសិល្បៈ តែនាងបែរជាត្រូវអ្នកមើលថែ បោកប្រាស់ប្រាក់របស់នាងប្រមាណ ៨១៧​,៦៦១ ដុល្លារ។ អ្វីដែលធ្វើឲ្យ អ្នកគាំទ្រខូចចិត្តខ្លាំងជាមួយ Lisa ថែមទៀតនោះ គឺអ្នកគ្រប់គ្រងម្នាក់នេះ នៅជាមួយ BLACKPINK តាំងពីពួកគេបានបង្ហាញខ្លួនលើកដំបូងមកម៉្លេះ។
Lisa
២. Lisa ត្រូវបានគេរិះគន់ ពីសញ្ជាតិថៃរបស់នាងហ្វេនៗ ពិតជាដឹងហើយថា តារាស្រីរូបនេះជាជនជាតិថៃ នាងត្រូវបានអ្នកលេងបណ្ដាញសង្គម និយាយរិះគន់ថា នាងជានារីជនជាតិថៃ ស្រស់ស្អាតបាន និងមានការគាំទ្រខ្លាំង ព្រោះតែនាងតុបតែងខ្លួន បែបជនជាតិកូរ៉េតែប៉ុណ្ណោះ។ ចំពោះរឿងនេះ BLINKs សុទ្ធតែដឹងច្បាស់ ថា Lisa មានទេពកោសល្យប៉ុណ្ណា។
Lisa
៣. Lisa ធ្លាប់ត្រូវបានគេ គំរាមកំហែងដល់ជីវិតLisa ធ្លាប់ទទួលការគំរាមសម្លាប់ តាមរយៈសារបស់ជនដៃដល់ ថាពួកគេនឹងធ្វើបាបដល់អាយុជីវិតនាង ពេលតារាស្រីរូបនេះឡើងសម្ដែង លើឆាកតន្រ្តី​។ ទន្ទឹមនឹងហេតុការណ៍នេះ ហ្វេនៗពិតជាអរគុណដល់ក្រុមហ៊ុន YG Entertainment ដែលបាន យកចិត្តទុកដាក់ ថែរក្សាការពារ សុវត្ថិភាពដល់កំពូលតារាឆ្នើមរូបនេះ បានយ៉ាងល្អ ព្រមទាំងចាត់វិធានការ តាមផ្លូវច្បាប់ចំពោះជនអនាមិកនោះទៀតផង។
Lisa
៤. Lisa ធ្លាប់ត្រូវបានគេនិយាយមិនល្អ ដើម្បីឲ្យ Jennie ចាប់អារម្មណ៍ជាការពិតណាស់ អ្នកគាំទ្រម្នាក់ ដែលគេស្គាល់ថាជាជនជាតិចិន បានបង្ហោះពាក្យមិនល្អចំពោះ Lisa ពេលនោះ ហ្វេនៗ មានប្រតិកម្មភ្លាមៗ ក្រោយមក អ្នកគាំទ្រម្នាក់នោះ​ ចេញមកសុំទោស ដោយនិយាយថា ខ្លួនគ្រាន់តែចង់ បានចំណាប់អារម្មណ៍ពី Jennie។ ទោះជាយ៉ាងនេះក្ដី BLINKs មិនទាន់បាត់ខឹងពីរឿងនេះងាយៗដែរ។
Lisa